ជិត​១​ម៉ឺន​នាក់​ត្រៀម​​ការ​ពារសន្តិសុខ​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​

  • 2014-11-03 22:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​​កម្លាំង​សមត្ថកិច្ច​ ចម្រុះ​ជិត​១​ម៉ឺន​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​ ដើម្បី​រក្សាសន្តិសុខ​-សណ្តាប់​ធ្នាប់​​ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ ដែល​នឹង​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៥ ដល់ ៧ ខែ​វិច្ឆិកា​ ​នេះ​។

 

លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​ប្រាប់​ Sabay ថា​ ដើម្បី​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាលារាជធានី​ភ្នំពេញ​ នឹង​ដាក់​ពង្រាយ​​សមត្ថកិច្ច​ចម្រុះ​ជិត​១​ម៉ឺន​នាក់ ​នៅ​តាម​គោល​​ដៅ​​​ផេ្សង​ៗ​គ្នា ​រួម​ទៅ​នឹង​ផែន​ការ​ច្បាស់​លាស់​មួយ​ ដោយ​​ផ្អែក​លើ​បទ​ពិសោធន៍​ ដែល​​​ធ្លាប់​ឆ្លង​កាត់​នា​ពេល​កន្លង​មក​។ "​បុណ្យ​អុំទូក​បី​​ថ្ងៃ​នេះ​នឹង​មាន​ប្រជាពលរដ្ឋ​​មិន​ក្រោម​២​លាន​នាក់​ទេ​ សម្រុក​មក​រាជធានី​ភ្នំពេញ។ដូច្នេះ យើង​​បាន​​រៀប​ចំ​ផែន​ការ​ច្បាស់​លាស់​រួច​ហើយ​ ដើម្បី​ការ​ពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​”​។ លោក​ ឡុង​ ឌីម៉ង់​ បន្ថែម​។

 

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ បន្ទាប់​ពី​បាន​​ខក​ខាន​​ ៣ ​​ឆ្នាំកន្លង​មក​​។ ព្រឹត្តិការណ៍​​នៅ​ស្ពាន​ពេជ្រ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​​​ស្លាប់​ជាង​ ៣០០ នាក់​ស្លាប់​ជា​ការ​ចង​ចាំ​ និង​​​ជា​បទ​ពិសោធន៍​ ដែល​សមត្ថកិច្ច​​ត្រូវ​ការពារ​ឲ្យ​ម៉ឺង​ម៉ាត់​ជាទីបំផុត​៕

 

អានអត្ថបទ៖ តិចច្រឡំ​ថា បឹង​ទន្លេ​សាប គឺ​ភ្នំពេញ​ព្រឹក​នេះ​ទេ! សូម​ចុច​ត្រង់​នេះ

អត្ថបទ៖មៃ សុខលីម