អ្នកជំនាញ បង្ហាញបទពិសោធន៍ បើកឡានឡើងភ្នំ
- 2016-09-27 20:37:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ បង្ហាញបទពិសោធន៍ បើកឡានឡើងភ្នំ
ចន្លោះមិនឃើញ
លោក នូវ សុភក្តិ គឺជាអ្នកជំនាញខាងបើកបបររថយន្តជាច្រើនប្រភេទជាង១០ឆ្នាំហើយ ថ្ងៃនេះលោកបានចែករំលែកបទពិសោធន៍ខ្លះដល់ក្រុមការងារ "ផ្លូវទៅស្រុក" ជុំវិញការបើករថយន្តឡើងលើភ្នំ។
បុរសមាឌធំម្នាក់នេះ បានលើកចំណុចសំខាន់ៗចំនួន៥ មកបង្ហាញ ក្នុងមានដូចជា
១ ត្រូវមានសាំង៖ អ្នកបើកឡានត្រូវដឹងថា ឡានរបស់ខ្លួនត្រូវតែមានសាំងគ្រប់គ្រាន់ទាំងទៅទាំងត្រឡប់មកវិញ ព្រោះនៅលើភ្នំមិនមានកន្លែង ស្ថានីយប្រេងសាំងនោះឡើយ។ ២ មើលធុងទឹក៖ អ្នកបើកឡានត្រូវដឹងថា តើឡានរបស់ខ្លួនមានទឹកគ្រប់គ្រាន់ឬអត់? ៣ មើលផ្លិតទឹក៖ ត្រូវដឹងថា ផ្លិតទឹកនោះពេលបក់ទៅជួតស្អាតឬអត់ ព្រោះនៅលើភ្នំអាចមានភ្លៀង ឬ មេឃចុះអ័ព្ទជាដើម។
៥/ ការប្រើប្រាស់លេខ៖ អ្នកបើកឡានត្រូវដឹងថា តើឡានរបស់ខ្លួនមានលេខប៉ុន្មាន ហើយផ្លូវប្រភេទណា គួរប្រើលេខណា ។
សូមស្ដាប់ការពន្យល់ របស់លោក នូវ សុភក្តិ ពីការបើករថយន្តឡើងលើភ្នំទាំងអស់គ្នា៕
អទ្ថបទ៖ ខុត សីហា