ក្រុម​កំ​ប្លែង​ ពែកមី ជូន​កា​ដូ​រំលឹក​គុណ​​គ្រូ​៤រូប​

  • 2016-09-28 20:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ក្រុម​កំប្លែង​របស់​ លោក​ ពែក​មី បាន​ធ្វើ​ពិធីជូន​កា​ដូ​ដើម្បី​រំលឹក​គុណ​ដល់​​លោក​គ្រូ និង​អ្នកគ្រូ​៤​ រូប​​នៅ​ក្នុង​ឱកាស​បុណ្យ​​ភ្ជុំ​បិណ្ឌ​នេះ​។

 

ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​គុណគ្រូ​នេះ​ដែរ​ លោក ពែកមី បាន​ឲ្យ​ដឹង​ថា​ ក្រុម​កំប្លែង​របស់​លោក​ធ្វើ​ពិធីនេះ​ឡើង​ដើម្បី​រំលឹក​គុណ​ដល់​លោកគ្រូ​អ្នក​គ្រូ​ ដែល​ជា​គណៈកម្មការ​ទាំង​​​៣​រូប​មាន​ឯក​ឧត្តម​ ឃ្លោក លោក ជួង ជី ហៅនាយ កុយ អ្នកនាង គ្រត បាន​ជ្រើស​រើស​ឲ្យ​​ក្រុម​​លោក​ទាំង​៧​នាក់​បានក្លាយ​ជា​ក្រុម​កំប្លែង​ប្រចាំ​​ស្ថានីយ៍​ទូរទស្សន៍​CTN។

 

 

ដោយ​ឡែក​ម្នាក់​ទៀត ដែល​លោក ចាត់​ជា​គ្រូ​ដែរ គឺ​លោក​តា​ វ៉ិចទ័ ក្រោយ​​ពី​ក្រុម​​របស់​លោក​ប្រលង​ជាប់​លោក​តាវិចទ័​ គឺ​ជា​អ្នក​ចាប់​ដៃ ជួយ​បណ្តុះ​បណ្តាល​ក្រុម​របស់​លោក​ទើប​ធ្វើ​ឲ្យ​​លោក​មាន​ថ្ងៃ​នេះ​ ។ក្រៅ​ពី​នេះ ក៏​​​សូម​អរគុណ​ដល់​ស្ថានីយ៍ទូរទស្សន៍​ CTN ដែល​បាន​បង្កើត​កម្ម​វិធី​មហា​កំប្លែង​នេះ​ឡើង​​​ដែរ។

 

​ 

គណៈកម្មការទាំង​៣​ រូប និង​លោកតាវិចទ័​ បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​ឃើញ​ក្រុម​កំប្លែង​របស់​ លោក ពែក មី ធ្វើ​ការ​រំលឹក​គុណ​មក​ដល់​ខ្លួន​នៅ​ក្នុង​រដូវកាល​បុណ្យ​ភ្ជុំ​បិណ្ឌ​​នេះ​។ គណៈ​កម្មការទាំង​៣រូ​រួម​ទាំង​លោកតាវិទ័ បាន​បន្ថែម​ថា​ "នេះគឺ​ជាលើក​ទី​១​ហើយ​ដែល​ពួក​ខ្ញុំ​ទទួល​បាន​កា​ដូ​រំលឹក​គុណ​ពី​​កូន​សិស្ស ​ក្រោយ​ពី​ពួក​គេ​ទទួល​បាន​ជោគជ័យ​​នៅ​ក្នុង​វិថី​សិល្បៈ​ ពួកខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​កំប្លែង​របស់​ប្អូន​ ពែក មី ដែល​ធ្វើ​ការ​រំលឹក​គុណ​ចំពោះ​បង​ទាំង​៤​នាក់​"។

 

 

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី