បន្ទប់​ទឹក​ជញ្ជាំង​កញ្ចក់​នៅ​ចិន បត់​ជើង​បណ្តើរ គយគន់​ព្រៃ​ព្រឹក្សា​បណ្តើរ

  • 2016-10-05 14:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទប់​ទឹក​ជញ្ជាំង​កញ្ចក់​ថ្មី​មួយ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឧទ្យាន «Shiyan Lake Ecology Park» ក្នុង​ខេត្ត Hunan ប្រទេស​ចិន បាន​ផ្តល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​នូវ​ការ​គយ​គន់​ទេសភាព​ព្រៃ​ព្រឹក្សា​ដ៏​អស្ចារ្យ ខណៈ​ពេល​កំពុង​តែ​អង្គុយ​បត់​ជើង។

 

 

ជញ្ជាំង ពិដាន និង​ផ្ទៃ​ខាង​ក្រោម​នៃ​បន្ទប់​ទឹក សុទ្ធ​តែ​ធ្វើ​ឡើង​ពី​កញ្ចក់ ហើយ​ស្ទើរ​តែ​អាច​មើល​ឃើញ​បាន​យ៉ាង​ច្បាស់​តែ​ម្តង លើក​លែង​តែ​ជញ្ជាំង​បង្គន់​ទេ ដែល​មាន​សភាព​ស្រអាប់ ដើម្បី​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​ការ​លួច​មើល។

 

 

គួរ​បញ្ជាក់​ថា បន្ទប់​ទឹក​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បត់​ជើង​បណ្តើរ និង​គយ​គន់​ទេសភាព​ព្រៃ​ព្រឹក្សា​បណ្តើរ​នេះ បាន​បើក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៦ ដើម្បី​ដាក់​ឲ្យ​ប្រើ​ប្រាស់ ឲ្យ​ទាន់​ថ្ងៃ​ទិវា​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី​០១ ដល់ ០៣ ខែ​តុលា កន្លង​ទៅ​នេះ ព្រោះ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​នោះ ប្រជាជន​ចិន​រាប់​លាន​នាក់ នឹង​ធ្វើ​ដំណើរ​កំសាន្ត​នៅ​ទូទាំង​ប្រទេស៕

 

 

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ CNN