ខុនដូដ៏ធំលំដាប់អន្តរជាតិមួយទៀតនៅភ្នំពេញ សម្ពោធលក់ជាផ្លូវការ ព្រឹកមិញនេះ
- 2016-10-05 22:57:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុនដូដ៏ធំលំដាប់អន្តរជាតិមួយទៀតនៅភ្នំពេញ សម្ពោធលក់ជាផ្លូវការ ព្រឹកមិញនេះ
ចន្លោះមិនឃើញ
គម្រោងខុនដូលំដាប់ថ្នាក់អន្តរជាតិដ៏ប្រណីត "ខុនដូ អ័រគីដេ ឌឹ រ៉ូយាល់" បានបើកសម្ពោធលក់ជាផ្លូវការហើយ កាលពីព្រឹកមិញ នៅទីតាំងគម្រោងផ្ទាល់លើបណ្ដោយផ្លូវ២០០៤ ក្រោមវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនអ័រគីដេ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើន។
គម្រោងដ៏ធំដែលសង់លើផ្ទៃដី ៣,២ ហិចតាមួយនេះ ចែកជា ៦ អគារ មានបន្ទប់ខុនដូសរុប ១៦០០ យូនីត (units) សម្រាប់ការរស់នៅម្នាក់ឯងជាលក្ខណៈបុគ្គល ឬក្រុមគ្រួសារ។ អ្វីដែលកាន់តែពិសេសនោះ ខុនដូ អ័រគីដេ ឌឹ រ៉ូយាល់ នឹងមានទីធ្លាសួនច្បារបៃតងរហូតដល់ជាង ៣ ហិចតា អាងហែលទឹកខ្នាតធំមួយ ឆ្នេរខ្សាច់ឯកជន សួនកុមារ តំបន់ពិចនិច ផ្លូវរត់ហាត់ប្រាណ ផ្សារទំនើបលំដាប់ថ្នាក់ពិភពលោក រោងកុនខ្នាតធំ ក្លឹបហាត់ប្រាណ-ល-។
លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅរបស់ក្រុមហ៊ុនអ័រគីដេ បានថ្លែងក្នុងសន្និសីទសារព័ត៌មានព្រឹកមិញនេះថា៖ "គម្រោងខុនដូ អ័រគីដេ ឌឹ រ៉ូយាល់ ទាក់ទាញអារម្មណ៍ និងចាប់ផ្ដើមលក់ដាច់ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនបើកសម្ពោធផ្លូវការមកនេះ គឺដោយសារ (១) យើងមិនតម្រូវឲ្យដាក់ប្រាក់តម្កល់ ការប្រាក់ ០% និងជម្រើសបងរំលស់ប្រចាំខែត្រឹម ៦៩៩ ដុល្លារ (២) យើងផ្ដល់ facilities (ទីកន្លែងកម្សាន្ត លំហែ ហាត់ប្រាណ) រហូតដល់ ១១៩ មុខផ្សេងៗគ្នាដែលធ្វើឲ្យអ្នកស្នាក់នៅអាច enjoy lifestyle បានគ្រប់បែប (៣) យើងមាន Sales Gallery ដែលមានខុនដូគំរូពិតតាមប្រភេទ ងាយស្រួលដល់អតិថិជនសម្រេចចិត្តទិញ"។
លោកជំទាវបន្តថា ដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជនបន្ថែម ក្រុមហ៊ុនបានធានាទិញយកខុនដូពីអតិថិជនមកវិញក្រោយពេលចប់ការសាងសង់ក្នុងតម្លៃ ១១០% ពោលគឺអតិថិជនចំណេញតែម្ដង។
លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅរបស់ក្រុមហ៊ុនអ័រគីដេ
ខុនដូ អ័រគីដេ ឌឹ រ៉ូយាល់ នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ២០១៧ នេះ ហើយបញ្ចប់ត្រឹមឆ្នាំ២០២០ ខណៈដែលតម្លៃចាប់ពី ១៧០០ ដុល្លារក្នុងម៉ែត្រការេ។
គម្រោងអ័រគីដេ ឌឹ រ៉ូយាល់ ទាំងមូល ត្រូវបានវិនិយោគដោយប្រើដើមទុនជាង ៤០០ លានដុល្លារ ហើយចែកជា ៣ ផ្នែក គឺ Shop House (លក់អស់ ៩៥%) ខុនដូ និងលំនៅឋាន ឬវីឡា (លក់អស់ជាង ៨០%)។
បើលោកអ្នកចាប់អារម្មណ៍ សូមអញ្ជើញទៅទស្សនាខុនដូគំរូនៅ Sales Gallery នៅទីតាំងសាងសង់ផ្ទាល់ ផ្លូវ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទល់មុខសាលាអន្តរជាតិ CIA ឬអាចទាក់ទងតាមលេខ 089 58 5555 / 096 758 5555 / 088 758 8888 / 088 759 5555៕
អត្ថបទ៖ សុផាត