Lexus​ ​បង្ហាញ​រថយន្ត​​​អនាគត​ ​រាង​កាច​ ច្នៃបែប​គ្រាប់ពេជ្រ

  • 2016-10-06 16:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត​ប្រចាំ​ឆ្នាំ​​នៅ​​ទីក្រុង​ប៉ារីស​កាល​ពី​ថ្មី​ៗ​ ​Lexus​ ​បាន​បង្ហាញ​គំរូ​រថយន្ត​ម៉ូដែល​ ​UX Concept​ ​ដែល​មាន​ការ​រចនា​ប្លែក​​ទាក់​ភ្នែក​ ​ជា​ពិសេស​រំលេច​ដោយ​បច្ចេកវិទ្យា​ទំនើប​ៗ។

 

 

UX Concept​ ​ជា​រថយន្ត​ ​SUV​ ​កូន​កាត់​ទ្វារ​ ​២​ ​ដែល​ចំណុច​ពិសេស​នៃ​រាង​ខាង​ក្រៅ​គឺ​ផលិត​យក​លំនាំ​តាម​រាង​គ្រាប់​ពេជ្រ​បី​ជ្រុង​ ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​បើកបរ​មិន​ចាញ់​ខ្យល់។ លើស​ពី​នេះ​ចង្កៀង​មុខ​ក្រោយ​នៃ​រថយន្ត​នេះ​ប្រើ​បច្ចេកវិទ្យា​ ​LED​ ​ដែល​បញ្ចេញ​ពន្លឺ​បាន​ច្បាស់​តែ​មិន​ចាំង​ភ្នែក​អ្នក​បើកបរ​ច្រាស់​ទិស​គ្នា។

 

ចំពោះ​ផ្នែក​ខាង​ក្នុង​របស់​ ​UX Concept​ ​មាន​កៅអី​រាង​ស្ព័រ​ដ៏​ប្លែក​ភ្នែក​ ​ហើយ​អាច​ជួយ​បង្កើន​ផាសុកភាព​ ​និង​ទប់​លំនឹង​ដល់​អ្នក​ប្រើប្រាស់​ ​មាន​តាប្លូ​ជា​ប្រភេទ​អេក្រង់​ ​Touch Screen​ ​និង​មាន​ចង្កូត​​​រចនា​ស្រប​តាម​រាង​រថយន្ត​តែ​ម្ដង។

 

យ៉ាងណា​ ​Lexus​ ​មិន​បាន​បង្ហាញ​ពី​ពេល​ផលិត​ ​និង​ចេញ​លក់​រថយន្ត​ម៉ូដែល​នេះ​ជា​ផ្លូវការ​នោះ​ទេ​ ​ខណៈ​អ្នក​វិភាគ​អន្តរជាតិ​លើក​ឡើង​ថា​អាច​នឹង​បង្ហាញ​ខ្លួន​ផ្លូវ​ការ​មិន​ក្រោម​ ​១៥​ ​ឆ្នាំ​ ​ខាង​មុខ៕

 

 

 

 

 

 

 

អាន​បន្ត​ ​៖​ Messenger​ ​បន្ថែម​មុខងារ​​សន្ទនា​សម្ងាត់​ ​ផ្តល់​សុវត្ថិភាព​ពេល​លេង​សារ អាន​បន្ត​ ​៖​ កម្មវិធី​ថត​រូប​​អាច​កែ​ ISO បាន​កំពុង​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​techinsider