ជី សុផាត៖ "ទំនេរៗ ជួយ Google បក​ប្រែ​ភាសាខ្មែរ​ លើ​អីនធើណិតឲ្យ​​បាន​ច្រើន"

  • 2016-10-07 17:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ទំនេរៗ ជួយ Google បកប្រែភាសាខ្មែរ​ដាក់​នៅ​លើអីនធើណិត​ឱ្យ​បានច្រើន" ព្រោះនៅ​លើ​អីនធើណិត​មិន​សូវ​សម្បូរ​​ភាសាខ្មែរ​ច្រើន​ទេ ជាហេតុ​ធ្វើ​ឲ្យ​​​ពិបាក​ក្នុង​ការ​ស្វែង​រក​ពាក្យ ឬ​ឃ្លា​ណាមួយ​ត្រឹម​ត្រូវ​ពិត​ប្រាកដ។ ដូចនេះ ​ពេល​ទំនេរៗ ទាំង​អស់​គ្នា​គួរ​រួម​គ្នា​ជួយ​បកប្រែ​ពាក្យ​ដើម្បី​ឲ្យ​​​មាន​ភាសាខ្មែរ​កាន់​តែ​ច្រើន​នៅ​លើ​បណ្ដាញ​អីនធើណិត។ នេះ​បើ​តាម​​ការ​ស្នើរ​ពី​ លោក​ជី សុផាត អ្នក​រៀបចំ​ព្រឹត្តិការណ៍​បច្ចេកវិទ្យា BarCamp​។

 

 

លោក សុផាត ​បាន​ប្រាប់​ឲ្យ​ដឹង​ថា "ខ្ញុំ​ចង់ឲ្យ​​មាន​ការ​ចូល​រួម​ចំណែក​បកប្រែ​ភាសាជាតិ​យើង​ដាក់​នៅ​លើ​បណ្ដាញ​អីនធើណិតឲ្យ​​ទូលំទូលាយ​ដូច​ភាសានៅ​តាម​ប្រទេស​ជិត​ខាង​ជា​ដើម"។

 

លោក​បាន​បន្ថែម​ថា ​ការ​ជួយ​បកប្រែ​ពាក្យ​ឬ​ឃ្លា​ដាក់​នៅ​លើ Google Translate មិន​ចាំបាច់​ត្រូវ​ចំណាយ​ពេល​ច្រើន​នោះ​ទេ គ្រាន់​តែ​ឆ្លៀត​ពេល​ទំនេរ​ដើម្បី​ធ្វើ​។ ចំណែក​ឯ​របៀប​នៃ​ការ​ធ្វើ អ្នក​ទាំងអស់​គ្នា គ្រាន់​តែ​ចូល​ទៅ​កាន់ Google Translate រួច​អនុវត្ត​​តាម​​ការ​ណែ​នាំ​ជា​ការស្រេច។

 

Translate Community ជា​មុខងារ​មួយរបស់ Google  ដែល​អនុញ្ញាតិ​ឲ្យ​​ប្រិយមិត្ត​អាច​ចូល​រួម​បកប្រែ​​ពី​ភាសា​អង់គ្លេស​​ មកភាសាខ្មែរ ឬ​ទៅ​កាន់​ភាសាដទៃ​បាន​ផងដែរ។ ម៉្យាង​ទៀត Google Translate Community ក៏​អនុញ្ញាតិឲ្យ​​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក​អាច​បកប្រែ​ឃ្លា​និយាយ ឬ​គ្រៀម​ភាសា​នៅ​តាម​តំបន់​បាន​ផងដែរ។

 

ដើម្បី​បក​ប្រែ ចុច​លើ​ Link នេះ

 

 

 

ចុច​អាន៖ ដាញ់ ហុង ទើស​ចិត្ត ពេល​យុវវ័យ​ប្រឹង​សរសេរ​អង់គ្លេស​សំនៀង​ខ្មែរ​លើ​អ៊ីនធឺណិត

 

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម