កែវ សុខផេង​ លួច​ហាត់​ក្រៅ​ម៉ោង​ទើប​ យប់​មិញ​លេង​ល្អ​រក​បាន​២​គ្រាប់​

  • 2016-10-10 18:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​មក​ពី​ក្លឹប​ភ្នំពេញ​ក្រោន​ កែវ សុខផេង ​រក​បាន​​២​គ្រាប់​​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ឈ្នះ​ស្រីលង្កា​ដោយ​លទ្ធផល​ ៤-០ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី​៩​ ខែ​តុលា​នេះ។ ការ​រក​គ្រាប់​បាល់​បាន​នេះ​កើត​ឡើង​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ទាំង​ការ​ហ្វឹកហាត់​ជា​មួយ​ក្រុម​ និង​​ហាត់​ម្នាក់​ឯង​ក្រៅ​ម៉ោង​ថែម​ទៀត។

 

 

កែវ សុខផេង​​ដែល​ត្រូវ​បាន​ដូរ​ចូល​ក្នុង​តង់​ទី​ពីរ​បាន​និយាយ​ថា​ តាម​ពិត​ទៅ​​រូប​គេ​បាន​ខិត​ខំ​ហ្វឹកហាត់​ខ្លាំង​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ និង​ម្នាក់​ឯង។បន្ទាប់​ពី​ចប់​ម៉ោង​ហ្វឹកហាត់​ជា​មួយ​គ្រូ​ រូប​គេ​​​បាន​ហ្វឹកហាត់​​ម្នាក់​ឯង​​ជា​ញឹក​ញាប់​ដូច​ជា​របៀប​ស៊ុត​​​ របៀប​ទាត់​បាល់​ពិន័យ​ ទាត់​បាល់​ជ្រុង​ និង​របៀប​បញ្ជូន​បាល់​ឲ្យ​ដៃ​គូ​ជា​ដើម។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​ហើយ​ដែល​ជួយ​ឲ្យ​រូប​គេ​បង្កើន​សមត្ថភាព​​កាន់​តែ​ប្រសើរ​ឡើង។

 

 

ទោះ​បី​ជា​យ៉ាង​ណា​ ទម្រង់​លេង​កាល​ពី​យប់​មិញ​ សមាជិក​ភ្នំពេញ​ក្រោន​រូប​នេះ​​មិន​ទាន់​ពេញ​ចិត្ត​​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​ទេ។ រូប​គេ​នឹង​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​បង្កើន​ចលនា បច្ចេកទេស​ និង​របៀប​សហការ​ជា​មួយ​ក្រុម៕

 

សូម​ទស្សនា​បទ​សម្ភាសន៍​ កែវ សុខផេង​

  ទស្សនា​វីដេអូ ហាយឡាយ  

 

អត្ថបទ៖ ជាន ចាន់រ៉ា​