កោះរ៉ុង អភិវឌ្ឍពីភូមិតែលតោលទៅជាឋានសួគ៌ទេសចរណ៍
- 2016-10-11 16:56:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះរ៉ុង អភិវឌ្ឍពីភូមិតែលតោលទៅជាឋានសួគ៌ទេសចរណ៍
ចន្លោះមិនឃើញ
កោះរ៉ុង ទើបត្រូវបានភ្ញៀវទេសចរស្គាល់ច្រើនបន្ទាប់ពីមានរូបភាពជាច្រើនបង្ហាញពីសម្រស់ស្រស់ស្អាតនៃកោះឋានសួគ៌នេះ ត្រូវបានផ្សព្វផ្សាយពីក្រុមភ្ញៀវទេសចរបរទេសដែលមកកម្សាន្ត។
លោក ហាប់ សៀកលី មេភូមិកោះតូច សង្កាត់កោះរ៉ុងដែលមករស់នៅលើកោះរ៉ុងជាង ២០ឆ្នាំ ប្រាប់ថា មុនដំបូងកោះរ៉ុងគ្រាន់តែដែនជម្រកស្នាក់នៅរបស់បងប្អូនអ្នកនេសាទដែលប្រកបរបរនេសាទសមុទ្រ។ នៅឆ្នាំ ២០១០ មានជនបរទេសមួយក្រុមបានធ្វើដំណើរមកកោះរ៉ុង ក្នុងគោលដៅស្វែងរកទីកម្សាន្តថ្មី និងក៏ជាប់ចិត្តទៅភាពអស្ចារ្យនៃកោះដាច់ស្រយាលដ៏ស្រស់ស្អាតមួយនេះ។
ក្រោយមកភ្ញៀវទេសចរខ្មែរ ក៏ចាប់ផ្ដើមស្គាល់កោះមួយនេះតាមរយៈការផ្សព្វផ្សាយពីភ្ញៀវទេសចរបរទេសហើយក៏ចាប់ផ្តើមមកកម្សាន្តកាន់តែច្រើនឡើងៗ។
ប្រធានភូមិរូបនេះបញ្ជាក់ថា កោះរ៉ុងបានវិវឌ្ឍពីកោះដែនជម្រករបស់ជនចំណាកស្រុកក្រីក្រ ក្លាយជាកោះឋានសួគ៌ទេសចរណ៍មួយនៅខេត្តព្រះសីហនុ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា