CamboTicket បន្ថែម​មុខងារ​ថ្មី កក់​សំបុត្រ​ឡាន​តាម​អនឡាញ​ដោយ​ផ្ទាល់

  • 2016-10-12 17:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Private Taxi ជា​មុខងារ​ថ្មី​មួយ​ទៀត ដែល​អាច​ជួយ​សម្រួល​ដល់​ប្រិយមិត្ត​ក្នុង​ការ​កក់​សំបុត្រ​ឡាន​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់ មិន​ចាំបាច់​មក​ទីតាំង​កក់​ផ្ទាល់ ដោយ​មាន​តារាង​តម្លៃ​ជាក់ស្ដែង​តាម​ក្រុមហ៊ុន​ឡាន​ និង​អាច​ជ្រើសរើស​បាន​ដោយ​មិន​ចាំបាច់​ខាត​ពេល​វេលា​ក្នុង​ការ​ស្វែង​រក​សេវា​ច្រើន​កន្លែង។

 

 

មុខងារ​ថ្មី​នេះ ប្រិយមិត្ត​គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ Camboticket រួច​ចុច​លើ​ពាក្យ​ថា Private Taxi ​បន្ទាប់​មក​កំណត់​ទីតាំង​ចេញ និង​គោលដៅ​ដែល​ត្រូវ​ចេញ ​ចុច​លើ​របា​ពណ៍​បៃតង រួច Chat ទៅ​​កាន់​ក្រុមការងារ​ដើម្បី​កក់​សំបុត្រ​ឡាន​ដោយ​ផ្ទាល់។

 

លោក មាស សាវុធ ដែល​ជាប្រធានផ្នែកប្រតិបត្តិ​​គេហទំព័រ​កក់​សំបុត្រ​ឡាននិង​ទូទាត់​តម្លៃ​ធ្វើដំណើរ​​លើ​អនឡាញ Camboticket បាន​ប្រាប់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មុខងារ Private Taxi ថ្មី​នេះ​អាច​ប្រើ​បាន​ជាមួយ​​រថយន្ត​រត់​តាក់ស៊ី​ឯកជន​មួួយ​ចំនួន ​ដែលមាន​ផ្ដល់​សេវាកម្ម​ដឹក​អ្នកដំណើរ​ឆាប់​រហ័ស​ដូចជា​ប្រភេទ​រថយន្ត ១២កៅអី ១៥កៅអីឬ​រថយន្ត VIP ៦​កៅអី​ដូចជា​ឡាន កាមរី​បាឡែន ឆ្លាម លុចស៊ីស ហាយឡែនឌឺ​ជាដើម។

 

មាស សាវុធ ប្រធានផ្នែកប្រតិបត្តិ​​គេហទំព័រ​កក់​សំបុត្រ​ឡាន Camboticket

 

ជាង​នេះ​ទៀត លោក​គ្រោង​នឹង​បន្ថែម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ធុន​ធំ ដែល​មាន​ប្រភេទ​រថយន្ត​ដូចជា ២៥ កៅអី ៣៥ កៅអី និង ៤៥ កៅអី​បន្ថែម​ទៀត​ក្នុង​ការ​ផ្ដល់​សេវា​ដឹក​អ្នក​ដំណើរ​ឆាប់​រហ័ស​នេះ​៕

 

អាន​បន្ត៖  កម្មវិធី ២ កក់​សំបុត្រ​ឡាន​​តាម​អនឡាញ​បាន ២៤ ខេត្ត​ក្រុង

អាន​បន្ត៖ Cambo Ticket និងTos Fund ជាប់ជម្រុះ​ដណ្ដើម​មេដាយ​មាស Asean ICT Award 2016

 

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម