មក​សាក​អាហារ​តាម​ផ្លូវ​អ្នក​ខេត្ត​កោះកុង

  • 2016-10-12 21:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មក​ដល់​ខេត្ត​កោះកុង​ភ្លាម ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" បាន​ដើរ​ស្វែង​រក​អាហារ​តាម​ដង​ផ្លូវ​របស់​ពលរដ្ឋ​ខេត្ត​កោះកុង ដែល​ជា​ខេត្ត​ជាប់​សមុទ្រ​ស្ថិត​មិន​ឆ្ងាយ​ពី​ព្រំដែន​ថៃ។

 

 

នៅ​ផ្លូវ​ជួរ​មាត់​ព្រែក​កោះ​ប៉ោ ទី​នោះ​សំបូរ​កន្លែង​លក់​អាហារ ដែល​ពលរដ្ឋ​កោះកុង​តែងតែ​មក​ជួបជុំ​គ្នា​រក​ចំណី​ផ្សេងៗ​ទទួល​ទាន​នៅ​ពេល​ល្ងាចៗ។ មាន​ម្ហូប​ជា​គ្រឿង​សមុទ្រ និង​ប្រហិត​ចៀន ប៉ុន្តែ​ក្រុម​ការងារ​ចាប់​ចិត្ត​សាំង​វិច​បំពង ដែល​មាន​ផ្សំ​គ្រឿង​ដូចជា​ ប័រ ពោត និង​មាន​លាយ​បញ្ចូល​ស្នូល​សាច់​ក្តាម។ នៅ​ពេល​បំពង​ក្តៅៗ​ញាំ​ផ្ទាប់​ជាមួយ​ទឹក​ជ្រលក់​ហឺរៗ​ពិត​ជា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់។

 

 

 

 

 

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា 

 

អត្ថបទពេញនិយម