iPhone 7 Plus ក្លែង​ក្លាយ​ដូច​ទូរសព្ទពិត​ ៩៩% កំពុង​ក្រឡុក​ទីផ្សារ​វៀតណាម

  • 2016-10-18 13:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដោយ​សារ​តែ​ iPhone 7 និង 7 Plus ជា​ទូរសព្ទ​​​ទំនើប​ជំនាន់​​ចុង​ក្រោយ​មួយ​ ធ្វើ​ឲ្យ​ទូរសព្ទ​នេះ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ផលិត​ទូរសព្ទ​ក្លែង​ក្លាយ​ជា​ខ្លាំង។ ជាក់​ស្ដែង​មាន iPhone 7 Plus ដែល​ដូច​គ្នា​នឹង​ទូរសព្ទ​ដើម​ស្ទើរ ១០០% ទាំង​ក្នុង​ និង ក្រៅ​កំពុង​​ក្រឡុក​ទីផ្សារ​ប្រទេស​វៀតណាម។

 

 

​​ តាម​ការ​រាយការណ៍​ឲ្យ​ដឹង​ថា​ iPhone 7 Plus ក្លែង​ក្លាយ​នេះ​មាន​តម្លៃ​ប្រមាណ​ ៨៩-១៣៤ ដុល្លារ។ ដោយ​សារ​តែ​ផលិត​ឡើង​ដូច​គ្នា​នឹង​ទូរសព្ទ​ពិត​ប្រាកដ​ពេក ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពិបាក​វិនិច្ឆ័យ​ណាស់​ ថា​ណា​មួយ​ពិត​ ណា​មួយ​ក្លែង​ក្លាយ។

 

 

 

សូម្បី​តែ​មុខងារ, Software, Interface នៅ​ពី​ក្នុង​ក៏​ដូច​គ្នា​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10 ហើយ​ថែម​ទាំង​មាន​មុខងារ 3D Touch នៅ​លើ​អេក្រង់​ទៀត​ផង។ យ៉ាងណាក្ដី​ពេល​ពិនិត្យ​មើល​ផ្នែក​ខាង​ក្នុង​ម៉ាស៊ីន​តាម​កម្មវិធី​តេស្ត​ សង្កេត​ឃើញ​ថា​មាន​ RAM ត្រឹម 2 GB ប៉ុណ្ណោះ​ និង ប្រើ​បន្ទះ​ Chip MediaTek៕

 

ខាង​ក្រោម​ជា​ការ​ប្រៀប​ធៀប​ទន្ទឹម​គ្នា​រវាង iPhone 7 Plus ពិត (ពណ៌​ស៊ីជម្ពូ) និង ក្លែង​ក្លាយ (ពណ៌​មាស)៖​​​​​​​

 

 

 

 

 

 

ចុច​អាន៖ វិធី​ពិនិត្យ​មើល​​​ថា​ iPhone​ ដែល​អ្នក​ប្រុង​ទិញ​ ពិត​ឬ​ក្លែង​ក្លាយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ thegioididong​​​​​​​​

អត្ថបទថ្មី