ចង់​ប្រើ​ ​iPhone 7 ខ្មៅ​រលោង​ ​ត្រូវ​ប្រយ័ត្ន​ចំណុច​ទាំង​នេះ

  • 2016-10-19 16:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពណ៌​ខ្មៅ​ដ៏​ភ្លឺ​ចិញ្ចាច​ ​Jet Black​ ​របស់​ ​iPhone7/ 7Plus បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ចង់​បាន​យក​មក​ប្រើ។ ប៉ុន្តែ​ ​iPhone7/ 7Plus Jet Black​ ​នេះ​ក៏​ផ្ដល់​នូវ​ចំណុច​ឈឺ​ក្បាល​មួយ​ចំនួន​ដល់​អ្នក​ប្រើប្រាស់​ដែល​មិន​បាន​ប្រុង​ប្រយ័ត្ន​ចំពោះ​តួ​ខ្លួន​របស់​វា។​ ​

 

 

 

iPhone 7/ 7Plus Jet Black​ ​គឺ​ឆាប់​ប្រឡាក់​ស្នាម​ក្រយៅដៃ​បំផុត​ ​ហើយ​កាន់​តែ​ពិបាក​នោះ​គឺ​ងាយ​នឹង​ឆ្កូត​តែ​ម្ដង។ លើស​ពី​នេះ​ ​iPhone 7/ 7Plus Jet Black​ ​ត្រូវ​គេ​រក​ឃើញ​ថា​ស្លាក​សញ្ញា​អក្សរ​ ​iPhone​ ​នៅ​ផ្នែក​ខាង​ខ្នង​គឺ​អាច​របក​យ៉ាង​ងាយ​ ​ជា​ពិសេស​ក្រោយ​ការ​បក​បិទ​ស្កុត​ការពារ។

 

 

ដូច​នេះ​សម្រាប់​ប្រិយមិត្ត​ដែល​មាន​បំណង​ចង់​ប្រើ​ ​iPhone 7/ 7Plusម៉ូដែល​ ​Jet Black​ ​គួរ​តែ​ប្រយ័ត្ន​ចំណុច​ទាំង​នេះ​ ​ហើយ​គួ​ណាស់​តែ​ប្រើប្រាស់​ស្រោម​​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ៕

 

 

អាន​បន្ត​ ​៖​ វីដេអូ​ណែនាំ​មុនទិញ iPhone 7/7Plus កុំ​ឲ្យ​ស្តាយ​ក្រោយ អាន​បន្ត​ ​៖​ ចំណុច​មួយ​ចំនួន​ ​ដែល​អ្នក​ប្រើ​ខក​ចិត្ត​ចំពោះ​ ​iPhone 7/ 7Plus អាន​បន្ត​ ​៖​ មើល​រូប​​​លម្អិត​ iPhone 7 Plus ក្លែង​ក្លាយ​ លក់​នៅ​វៀតណាម​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​phonearena

អត្ថបទថ្មី