អណ្ដូង​ព្រេង​អច្ឆរិយ ​ទម្លាក់​អ្វី​ចូល​ ​ឃើញ​វិញ​នៅ​កន្លែង​ផ្សេង​ចម្ងាយ​៥​គីឡូម៉ែត្រ​

  • 2016-10-20 19:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​វត្ត​កំពង់​ព្រះ ​ស្ថិត​នៅ​ភូមិ​កំពង់​ព្រះ​ ឃុំ​ឆ្នុក​ទ្រូ​ ​ស្រុក​បរិបូរណ៍ ​មាន​ចម្ងាយ​៤៤​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង ​មាន​អណ្ដូង​បុរាណ​មួយ ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា​ ​អណ្ដូង​ព្រេង ​ដែល​មាន​រឿង​រ៉ាវ​អាថ៌កំបាំង​ជា​ច្រើន​នៅ​ទី​នេះ។

 

លោក​តា​ ហឹម​ សារុន​ ​ដែល​រស់​នៅ​ក្នុង​ភូមិ​កំពង់​ព្រះ​បាន​និយាយ​ថា​ ​អណ្ដូង​ព្រេង​នេះ​ ​កើត​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ចំណែក​ឯ​រឿង​ទម្លាក់​អ្វី​ចូល​ហើយ​ឃើញ​វិញ​នៅ​ចម្ងាយ​ប្រហែល​៥​គីឡូ​ម៉ែត្រ​ពី​អណ្ដូង​នេះ គឺ​ពិត​ជា​មាន​រឿង​ដូច្នេះ​មែន​ ​ដោយ​លោក​តា​ដឹង​រឿង​នេះ​ ​តាម​ចាស់​ៗ​នៅ​តំបន់​និយាយ​ត​ៗ​គ្នា​យ៉ាង​នេះ។

ចង់​ដឹង​ច្បាស់​យ៉ាង​ណា សូម​ទស្សនា​សម្ដី​ផ្ទាល់​របស់​លោក​តា៖

 

សូម​បញ្ជាក់​ថា​នៅ​ពេល​បច្ចុប្បន្ន​ អណ្ដូង​ព្រេង​នេះ​ត្រូវ​បាន​គេ​បិទ​ជិត​ទៅ​ហើយ ដោយ​ការ​បិទ​នេះ​នៅ​សម័យ ប៉ុល ពត ​ខណៈ​ដែល​ស្រុក​នៅ​ក្នុង​ភូមិ​កំពង់​ព្រះ​នៅ​តែ​មាន​ជំនឿ​និង​ប្រាប់​ដំណាល​រឿង​ដ៏​អស្ចារ្យ​នេះ ដល់​កូន​ចៅ​ជំនាន់​ក្រោយ​រហូត​ទៅ៕

 

 

 

អត្ថបទ៖ មុន្នី រម្យ