Fan៖ បើ​ចង់​សើច​ចុក​ពោះ សាក​មើល​រឿង "៨៨៨ តៃកុង​ផ្ដាច់​ព្រលឹង" ទៅ!

  • 2016-10-19 22:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យន្ត​ថ្មី​បែប​កំប្លុកកំប្លែង​សើច​ចង់​ចុក​ពោះ​របស់​ថៃ "៨៨៨ តៃកុង​ផ្ដាច់​ព្រលឹង" មាន​ចាក់​បញ្ចាំង​ហើយ នៅ​តាម​រោង​ភាព​យន្ត​ធំៗ​នៅ​កម្ពុជា បន្ទាប់​ពី​ដាក់​បញ្ចាំង​សម្ពោធ​គគ្រឹកគគ្រេង​កាល​ពី​យប់​មិញ​នេះ នៅ​ The Major Cineplex។

 

គ្រាន់​តែ​រឿង​ចាប់​ផ្ដើម​ភ្លាម អ្នក​ទស្សនា​ទាំង​អស់​នាំ​គ្នា​សើច​គឹល ស្ទើរ​ហៀរ​ទឹក​ភ្នែក​ទប់​មិន​ជាប់។ អាច​ថា សើច​តាំង​ពី​ដើម​រហូត​ដល់​ចប់។ បើ​មិន​ជឿ សាក​ស្ដាប់​ការ​រៀប​រាប់​របស់​អ្នក​ទស្សនា ៣ នាក់​ដែល Sabay បាន​សាក​សួរ៖

 

 

កញ្ញា ដាលីន និស្សិត​វិទ្យាស្ថាន​ភាសា​បរទេស (IFL) ដែល​មក​ជា​គូ៖ "បើ​បាន​មើល​រឿង​នេះ ដឹង​តែ​សើច​ចុក​ពោះ​តែ​ម្ដង បង! តាំង​ពី​បើក​ឆាក រហូត​ជិត​ចប់​រឿង ដឹង​តែ​សើច​ហ្មង ជា​ពិសេស​ត្រង់​ឈុត​ប្រពន្ធ​ធាក់​ប្ដី​បែក​ឈាម​ច្រមុះ"។

 

យុវ​សិស្ស រតនា សិស្ស​វិទ្យាល័យ​សាលា​សន្ធរម៉ុក៖ "មាន​អី​បង...រឿង​នេះ​ល្អ​មើល​បស់​គេ​តាស់! សម្បូរ​ឈុត​ឆាក​សើច​ច្រើន​តាំង​ពី​ដើម។ ណាមួយ​តួ​ប្រុស Nickkunatip ក៏​សង្ហា ហើយ​តួ​​ស្រី​ក៏​ស្អាត​ទៀត...ជា​ពិសេស​ដៃគូ​សម្ដែង​ក្នុង​រឿង ព្រះ​តេជគុណ​ជេស 4G តែ​ម្ដង កំប្លែង​ហ្មង!”។

 

លោក វីរៈ បុគ្គលិក​ក្រុមហ៊ុន​ឯកជន៖ "ល្អ​មើល​គួរ​សម! ​និយាយ​ពី​សើច ត្រូវ​ម៉ាច់ ព្រោះ​អី​អ្នក​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ ប៉ិន​តែ​ម្ដង ធ្វើ​ឲ្យ​អ្នក​មើល​សើច​ពេញ​រោង​កុន​គ្រប់​គ្នា។ ឯ​សាច់​រឿង គួរ​សម បង្កប់​គំនិត​អប់រំ​រឿង​សីលធម៌​សង្គម​ដល់​អ្នក​មើល"។

 

“៨៨៨តៃកុង​ផ្ដាច់​ព្រលឹង​” ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន Sabay MVP ជា​ប្រភេទ​រឿង​កំប្លែង​ដែល​ចូល​រួម​សម្ដែង​ដោយ Nickkunatip និង​តារា​ល្បីៗ​ជា​ច្រើន​ ក្នុង​នោះ​មាន​វត្តមាន​តួ​អង្គ​ក្នុង​រឿង​ “ព្រះតេជគុណជេស៤G”។ សាច់​រឿង​និយាយ​ពី​ឡាន​ក្រុង​មួយ​លេខ ៨៨៨ មាន​តៃកុង​បើក​ជា​អ្នក​ជើង​ឆើត តែ​ត្រូវ​ដាច់​ហ្វ្រាំង និង​មាន​បង្កប់​គ្រាប់​បែក​ ​ដោយសារ​មាន​ជន​ខិលខូច​មួយ​ក្រុម​ព្យាយាម​ធ្វើ​បាប​តៃកុង​ឡាន រួម​ទាំង​អ្នក​ដើរ​ប្រមូល​លុយ​ឡាន​សម្ដែង​ដោយ​ Nickkunatip។ ឡាន​ដាច់​ហ្វ្រាំង​រេរា​ពេញ​ផ្លូវ​ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ករណី​ឈ្លោះ​គ្នា​ក្នុង​ឡាន​ទៀត​ផង។

 

សូម​មើល Trailer ខាង​ក្រោម៖

 

 

 

 

 

 

អត្ថបទ៖ សុផាត