កុមារី​​អាយុ​​ទើប​៤​ឆ្នាំ អាច​និយាយ​​ ៧​​ភាសា​ មិន​គួរ​ឲ្យ​ជឿ

  • 2016-10-20 22:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​វ័យ​​​ទើប​ ​៤​ឆ្នាំ​ មក​ពី​ទីក្រុង​មូស្គូ​​​ ប្រទេស​រុស្ស៊ី​ អាច​និយាយ​បាន​ដល់​ទៅ​ ៧​ភាសា ​​កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​​ភ្ញាក់​ផ្អើល​កោត​សរសើរ​យ៉ាង​ខ្លាំង។

 

 

ក្មេង​ស្រី​នេះ​​មាន​ឈ្មោះ​ Angelina Bella Devyatkina ​អាច​និយាយ​ ភាសា​​រុស្ស៊ី អង់គ្លេស​ ​បារាំង​​ អាល្លឺម៉ង់ ​អេស្ប៉ាញ ចិន​ អារ៉ាប​ បាន​យ៉ាង​ល្អ​ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​​រាប់​រយ​នាក់។ នាង​ទទួល​ភាព​ល្បីល្បាញ​ខ្លាំង​ ​បន្ទាប់​ពី​​​​​បាន​បង្ហាញ​​​សមត្ថភាព​​​និយាយ​ទាំង​ ៧​ភាសា​​នៅ​​ក្នុង​កម្មវិធី​​ "មនុស្ស​អស្ចារ្យ ឬ​ Amazing People” លើ​​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។

 

​ក្នុង​​ការ​បង្ហាញ​សមត្ថភាព​ Bella ​ត្រូវ​ឆ្លង​កាត់​​​​តេស្ត​​ឆ្លើយឆ្លង​​សំនួរ​ពី​មនុស្ស​​​​៧​នាក់​ ដែល​ចេះ​​ភាសា​​ទាំង​​៧​ ម្នាក់​ម្ដងៗ រហូត​ធ្វើ​ឲ្យ​គណៈកម្មការ និង​ទស្សនិកជន​​​ភ្ញាក់​ផ្អើល​បើក​ភ្នែក​ធំៗ។

 

បើ​តាម​​​ម្ដាយ​របស់​ Bella ជា​គ្រូបង្រៀន ប្រាប់​សារព័ត៌មាន​រុស្ស៊ី​ WeirdRussia ថា​ អ្នក​ស្រី​បាន​​បង្ហាត់​​​ភាសា​ទាំង​នេះ​​ដល់​កូន​គាត់​តាំង​​ពី​នាង​ចេះ​និយាយ​តិច​ៗ​មក​ម្ល៉េះ។ ​អ្នក​ស្រី​​បាន​ជួល​​​អ្នក​មើល​ថែ​ក្មេង​ មាន​សញ្ជាតិ​ខុស​ៗ​គ្នា ​ដើម្បី​បន្សាំ​​ភាសា​​ទាំង​​៧​ ដល់​នាង​។

 

មក​ទល់​ពេល​នេះ​ Bella កំពុង​ស្ថិត​នៅ​ជួរ​​មុខ​​​ក្នុង​ការ​​ប្រកួត​ប្រជែង​​​​ជាមួយ​បេក្ខជន​ផ្សេង​ទៀត ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​​ឈ្នះ​ទឹក​ប្រាក់​ប្រមាណ​ ១៦០០០​ដុល្លារ​​អាមេរិក៕​

 

 

ប្រែ​សម្រួល៖​ ឡេង ភារុណ ប្រភព៖ Weird Russia

អត្ថបទថ្មី