ស្គាល់ត្រឹមថ្ងៃកំណើត អាចដឹងថាអ្នក ជាមនុស្សបែបណា!
- 2016-10-24 13:03:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់ត្រឹមថ្ងៃកំណើត អាចដឹងថាអ្នក ជាមនុស្សបែបណា!
ចន្លោះមិនឃើញ
មនុស្សជាច្រើនប្រហែលជាមិនបានដឹងទេថា ថ្ងៃកំណើតរបស់ពួកគេ អាចបង្ហាញឲ្យឃើញពី បុគ្គលិកលក្ខណៈរបស់ពួកគេបាន។
ខាងក្រោមនេះ គឺជាការបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នក ដោយផ្អែកលើថ្ងៃដែលអ្នកបានកើត តែមិនគិតពីខែ ឬឆ្នាំកំណើតរបស់អ្នកឡើយ។
មនុស្សដែលកើតនៅថ្ងៃទី ០១, ១១, ២១ និង ៣១
អ្នកមានទេពកោសល្យខ្លាំង ចំពោះការដឹកនាំ តាំងពីកំណើត
អ្នកបង្កើតមិត្តភាព យ៉ាងងាយស្រួល និងឆាប់រហ័ស
អ្នកតែងតែជួយនរណាម្នាក់ ដោយគ្មានគិតម្ដងណាឡើយ
មនុស្សដែលកើតនៅថ្ងៃទី ០២, ០៦, ១៥ និង ៣០
អ្នកមានគំនិតច្នៃប្រឌិតខ្ពស់បំផុត នៅក្នុងក្រុមរបស់អ្នក
អ្នកចូលចិត្តពិភពសិល្បៈ និងវប្បធម៌
អ្នកសម្លឹងមើលគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបាននូវអ្វីមួយដែលល្អ
មនុស្សដែលកើតនៅថ្ងៃទី ០៣, ០៨, ១៧, ២៣ និង ២៧
អ្នកជាមនុស្សដែលមានហេតុផល និងពូកែដោះស្រាយបញ្ហា
អ្នកដឹងខុស ដឹងត្រូវ យ៉ាងច្បាស់លាស់
អ្នកតែងតែដោះស្រាយបញ្ហា ដោយប្រើហេតុផលសមរម្យ
មនុស្សដែលកើតនៅថ្ងៃទី ០៤, ០៧, ១៦, និង ២៩
អ្នកប្រហែលជាមនុស្សដែលចូលចិត្តផ្សងព្រេងបំផុត នៅក្នុងចំណោមមិត្តភ័ក្ដិរបស់អ្នក
អ្នកចាប់យកឱកាសដើម្បីស្វែងរកអ្វីដែលថ្មី (មនុស្ស ឬទីកន្លែង)
អ្នកគិតថា អ្នកមានសិទ្ធិធ្វើអ្វីមួយ ដោយមិនចាំបាច់ស្ដាប់អ្នកដទៃ
មនុស្សដែលកើតនៅថ្ងៃទី ០៥, ១២, ១៨ និង ២៥
អ្នកជាមនុស្សដែលស្ដាប់តាមគ្រួសារ
អ្នកយកចិត្តទុកដាក់ ចំពោះមនុស្សជាទីស្រលាញ់ ទោះបីជាមានរឿងអ្វីកើតឡើងចំពោះពួកគេក៏ដោយ
អ្នកស្រលាញ់មិត្តភ័ក្ដិ ដូចជាសមាជិកក្រុមគ្រួសារ
មនុស្សដែលកើតនៅថ្ងៃទី ១០, ១៣, ១៩, ២២ និង ២៦
អ្នកជាមនុស្សដែលទាក់ទាញ ហើយតែងទទួលបានការកោតសរសើរគ្រប់ពេល
អ្នកដឹងពីរបៀបតុបតែងខ្លួន ដើម្បីឲ្យទាក់ទាញ
អ្នកមិនមែនជាមនុស្សឥតរបៀប កង្វក់ និងមានឥរិយាបថឆ្មើងឆ្មៃឡើយ
មនុស្សដែលកើតនៅថ្ងៃទី ៩, ១៤, ២០, ២៤ និង ២៨
អ្នកជាមនុស្សដែលមានឧត្ដមគតិខ្ពង់ខ្ពស់ មានគំនិតច្នៃប្រឌិត មានការប្រាស្រ័យទាក់ទងល្អ ឆ្លាត និងចេះបារម្ភពីអ្នកដទៃ
អ្នកជាមនុស្សដែលស្មោះត្រង់ ហើយចាត់ទុកមិត្តភាពសំខាន់បំផុត
អ្នកចង់ឃើញនរណាម្នាក់សប្បាយចិត្ត និងអាចសម្រេចបាននូវអ្វីមួយ
ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ interesting-facts