ក្ដៅៗ តម្លៃ Honda Dream ស៊េរី ០១៧ ដាក់​លក់​រសៀល​នេះ

  • 2016-10-22 00:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ ២០១៧ ដែល​ប្រិយមិត្ត​និយម​ហៅ​ថា អាសង់ បាន​ប្រកាស​ចេញ​រូបរាង​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​យប់​មិញ និង​នៅ​រសៀល​នេះ​ក៏​បាន​​​បញ្ចេញ​​លក់​នៅ​តាម​ហាង​ចែក​ចាយ​លក់​បន្ត​​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំ​ពេញ​។

 

 

បើ​តាម​ការ​លើក​ឡើង​របស់​ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​​កន្លែង​នៅ​ម្ដុំ​គីរីរម្យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អាសង់​ស៊េរី​ឆ្នាំ​ ២០១៧​ ដាក់​លក់​ក្នុង​តម្លៃ​​ប្រហែល​ ២ ១៥០ ដុល្លារ

 

ហុងដាឌ្រីម​នេះ បាន​បំពាក់​ជាមួយ​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​នេះ មាន​កុង​តាក់​ភ្លើង សាក់​សុី កុងតាក់​បញ្ឆេះ និង​តួ​ខ្លួន​មិន​ខុស​ពី​ស៊េរី​មុន​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ ផ្លាក ក Dream មាន​គម្រប​ការពារ​មួយ​ជាន់​ទៀត មិន​ឲ្យ​ផ្លាត​ពន្លឺ​​ខ្លាំង មាន​បំពាក់​ភ្លើង​ចង្កៀង​មុខ​ប្រភេទ LED និង​មាន​អំពូល​តូចៗ​ប្រាំ​គ្រាប់​ជា​ប្រភេទ​អំពូល​ភ្លឺ​ពេល​ថ្ងៃ DRL(Daytime Running Light) ដែល​​ធ្វើ​ឲ្យ​អ្នក​បើកបរ​​​​អាច​មើល​ឃើញ​គ្នា​ពី​ចម្ងាយ​​ជា​វិធី​អាច​ជួយ​​កាត់​បន្ថយ​គ្រោះថ្នាក់​មួយ​ដ៏​ល្អ​បំផុត ដូចជា​ការ​បើកបរ​ក្នុង​ពេល​បញ្ច្រាស​ទិស​គ្នា ពេល​​មាន​ធូលី​ដី​ហុយខ្លាំង​ ពេល​ចុះ​អ័ព្ទ ពេល​មាន​ផ្សែង​ ពេល​ភ្លៀង​ធ្លាក់ ឬ​ពេល​​មេឃងងឹត។

 

អ្វី​គេ​ចាប់​អារម្មណ៍​សម្រាប់​ម៉ូតូ​ហុងដាឌ្រីម ០១៧ គឺ​ការ​​ផ្លាស់​ប្ដូរ​តែម​ថ្មី​ពណ៌​ស លាយ​ក្រហម​​​ដែល​អាច​​បញ្ចេញ​ពន្លឺ​ចែងចាំង​ដូច​ហ្គាឡាក់ស៊ី ​រួម​ទាំង​ការ​បន្ថែម​ពណ៌​ថ្មី​ពណ៌​មាស​ ដែល​តាម​ក្រុមហ៊ុន​បាន​បញ្ជាក់​​ក្នុង​ថ្ងៃ​សម្ពោធ​ថា​ពណ៌​​មាស​នេះ​ចំនួន​លក់​​មាន​កំណត់៕

 

 

 

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី