សមាជិក​ក្រុម​តារា​ចម្រៀង​កូរ៉េ​ស្រី​ល្បី​ឈ្មោះ​ម្នាក់ ជាប់​គុក ដោយ​សារ​ដាំ និង​ជក់​កញ្ឆា

  • 2016-10-22 22:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​កូរ៉េ​វ័យ ២៤ ឆ្នាំ​ម្នាក់​ដែល​ជា​សមាជិក​នៃ​ក្រុម​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​មួយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​គុក ពី​បទ​ដាំ និង​ជក់​កញ្ឆា។

 

អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​បាន​លាត​ត្រដាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា តារា​ស្រី​ដែល​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​សាមី​ខ្លួន និង​ក្រុម រូប​នេះ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ៦ ខែ និង​ព្យួរ​ទោស ១​ឆ្នាំ ដោយ​តុលាការ​ក្រុង​សេអ៊ូល។

 

 

ព័ត៌មាន​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ និង​លេច​លើ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​កូរ៉េ​នៅ​ថ្ងៃ​សៅរ៍​នេះ។ នាង​ចាប់​ផ្ដើម​ប្រមូល​ផល​កញ្ឆា​ដែល​ដាំ​ក្នុង​ផើង​នៅ​ផ្ទះ​នាង​នៅ​សង្កាត់ Gangnam ទីក្រុង​សេអ៊ូល កាល​ពី​ខែ​មករា ២០១៥ និង​បន្ត​រហូត​ដល់​ខែ​មេសា។ នាង​បាន​ជក់​កញ្ឆា​តាំង​ពី​ខែ​ធ្នូ ២០១៥ មក​ម្ល៉េះ។

 

បើ​ទោះ​អាជ្ញាធរ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​នាង​ក៏​ដោយ ក៏​មាន​សេចក្ដី​រាយការណ៍​ថា នាង​ស្ថិត​ក្នុង​ក្រុម​តារា​ចម្រៀង​ស្រី​ដែល​មាន​សមាជិក ៦ រូប ប៉ុន្តែ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម ហើយ​បង្កើត​ក្រុម​ថ្មី​កាល​ពី​ឆ្នាំ​មុន រួច​បាន​ចេញ​ចម្រៀង ១ អាល់ប៊ុម៕

 

ដោយ៖ សុផាត ប្រភព៖ Koreaboo