វត្ត​ធម្មយុត្តិ ​ទី​ពិឃាដ​សាហាវ​បំផុត​សម័យ ប៉ុល ពត ​វះ​ថ្លើម​មនុស្ស​ទាំង​រស់ យក​ធ្វើ​ថ្នាំ

  • 2016-10-23 16:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​បុប្ផាវតី ​ហៅ​វត្ត​ធម្មយុត្តិ ​ស្ថិត​នៅ​ក្នុង​ភូមិ​រាម​គន់ ឃុំគារ ​ស្រុក​មោង​ឬស្សី ខេត្ត​បាត់​ដំបង។ ​ទី​អារាម​នេះ ​គឺ​ជា​កន្លែង​ធ្វើ​ទារុណកម្ម​និង​សម្លាប់​សាហាវ​បំផុត​នា​សម័យ​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ​អំឡុង​ឆ្នាំ​១៩៧៧។

 

 

លោកតា កាន់ ពៅ ​អាចារ្យ​វត្ត​បុប្ផាវតី ​ដែល​ជា​អ្នក​រស់​នៅ​កន្លែង​នោះ​ផ្ទាល់ ​បាន​បញ្ជាក់​ទាំង​អួល​ដើម​ក​ថា ​ក្នុង​សម័យ​ខ្មែរ​ក្រហម ​វត្ត​នេះ​ពិត​ជា​សហាវ​គ្មាន​អ្វី​ប្រៀប​នោះ​ទេ ​មនុស្ស​ស្លាប់​គ​ជើង​គ្នា ​ពេញ​ៗ​រណ្ដៅ​នៅ​តាម​វាល​ស្រែ​តែ​ម្ដង។ មួយ​វិញ​ទៀត អ្វី​ដែល​លោក​តា​មិន​អាច​បំភ្លេច​បាន​នោះ​គឺ ​កន្លែង​នេះ​ជា​កន្លែង​​​វះ​មនុស្ស​ទាំង​រស់ ដើម្បី​យក​ប្រមាត់​ទៅ​ដាក់​ហាល​ថ្ងៃ ទាំង​ខ្សែ​ៗ​នៅ​បរិវេណ​វត្ត​ធម្មយុត្តិ​នេះ​តែ​ម្ដង។

 

 

លោក​តា ពៅ ​បាន​និយាយ​ដូច្នេះ​ថា​៖ “នេះ​ជា​រឿង​ពិត មិន​កុហក​អ្វី​ឡើយ។ ការ​សម្លាប់​នៅ​ទី​នេះ សាហាវ​ណាស់ ​គេ​ហៅ​មនុស្ស​មក​សម្លាប់ ដោយ​មុន​និង​សម្លាប់​គេ​វាយ​យើង​ឱ្យ​សន្លប់​សិន ដើម្បី​យក​កាំបិត​មក​ពុះ​ឆ្អឹង​ជំនី​យើង យក​ប្រមាត់​តែ​ម្ដង។ គេ​អត់​សម្លាប់​ហើយ​បាន​វះ​ទេ គឺ​គេ​ខ្លាច​បាត់​គុណ​ភាព ទើប​គេ​ធើ​ចឹង វះ​យក​ទាំង​អ្នក​ខ្លះ​នៅ​ដឹង​ខ្លួន​នៅ​ឡើយ​ទេ! នឹក​ដល់​រឿង​នេះ សាហាវ​ណាស់​អូន​អើយ”។

 

 

ទាក់ទិន​និង​រឿង​វះ​យក​ប្រមាត់​មនុស្ស​ទាំង​រស់​នេះ ​លោក​ សំ ឃីម ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់​ដែល​ជា​អ្នក​រស់​នៅ​តំបន់​ខាង​លើ​នេះ​ដែរ​នោះ ​បាន​បញ្ជាក់​ថា​លោក​ដឹង​រឿង​ខាង​លើ​នេះ​ច្បាស់​ណាស់ ព្រោះ​គ្រា​នោះ​លោក​នៅ​ក្មេង។ លោក សំ ឃឹម ​ថា​ការ​វះ​យក​ប្រមាត់​នេះ ដើម្បី​គេ​យក​ទៅ​ធ្វើ​ថ្នាំ ដាក់​ឱ្យ​អ្នក​មាន​ជំងឺ​ហូប ​នៅ​សម័យ​នោះ។ ហើយ​រឿង​រ៉ាវ​នៃ​ការ​សម្លាប់​សាហាវ​ខាង​លើ​ពិត​ជា​ដូច្នេះ​មែន៕

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ