Griezmann ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ក្របខ័ណ្ឌ La Liga

  • 2016-10-25 14:54:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Atletico Madrid និង​ក្រុម​ជម្រើស​ជាតិ​បារាំង Antoine Griezmann បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​ La Liga ​រដូវ​កាល​មុន​ដែល​​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

 

 

កីឡាករ​វ័យ​២៥​ឆ្នាំ​ ត្រូវ​ប្រកាស​ឈ្មោះ​ជា​ជ័យ​លាភី​នៅ​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង​ Valencia តែ​យ៉ាង​ណា​ក៏​ដោយ​សាមី​ខ្លួន​មិន​បាន​ចូល​រួម​ទទួល​ពាន​រង្វាន់​នោះ​ទេ។

 

ក្រៅ​ពី Griezmann ក្លឹប​ Atletico Madrid មាន​បេក្ខភាព​ជា​ច្រើន​ទៀត​ដែល​ប្រមូល​ពាន​នៅ​រាត្រី​នោះ រួម​មាន​ដូចជា លោក Diego Simeone បាន​ឈ្នះ​ពាន​អ្នក​ចាត់​ការ​ទូទៅ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល (Best coach) ខណៈ​កីឡាករ Jan Oblak ឈ្នះ​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ ហើយ Diego Godin ឈ្នះ​ពាន​ខ្សែ​ការពារ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Dailymail

អត្ថបទពេញនិយម
អត្ថបទថ្មី