​យុវជន​​មួយ​ក្រុម​ ​ប្រមូល​លុយ​គ្នា​​ធ្វើ​ទី​លាន​​បាល់ទាត់​ នៅ​សៀមរាប

  • 2016-10-25 16:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​ដែល​ស្រលាញ់​ចូល​ចិត្ត​បាល់ទាត់​នៅ​ភូមិ​ភ្លង់​ ឃុំ​លាង​ដៃ​ ស្រុក​អង្គរ​ធំ​ ​ក្នុង​ខេត្ត​សៀមរាប​បាន​ប្រមូល​លុយ​គ្នា​​​តាម​លទ្ធភាព​ដើម្បី​​​ធ្វើ​ទី​លាន​បាល់ទាត់​ដោយ​ខ្លួន​ឯង​ទាំង​​​​លំបាក​បំផុត។

 

ពួក​គេ​បាន​ផ្ញើ​រូប​មក​​ឲ្យ​ sabay ជួយ​ផ្សព្វផ្សាយ​ និង​បាន​និយាយ​ថា ៖«ពួក​ខ្ញុំ​បាន​នាំ​ធ្វើ​វា​ឡើង​លំបាក់​ណាស់​ តែ​ស្រលាញ់​វា​ណាស់​។ បង​ជួយ​ផ្សព្វផ្សាយ​ផង​បង​ ពួក​ខ្ញុំ​គឺ​ត្រូវ​ការ​ជំនួយ​ដើម្បី​ធ្វើ​វា​ទៀត​ ខាង​ស្រុក​គេ​អត់​ជួយ​ធ្វើ​ទេ។ បង​អើយ​រក​លុយ​ពិបាក​ណាស់​ ហើយ​​ពួក​ខ្ញុំ​បាន​ប្រមូល​លុយ​គ្នា​ក្នុង​ក្រុម​ទៀត​បាន​តិច​តូច​ក៏​ធ្វើ​ទៅ​ ​ទើប​ចេញ​រូបរាង​ប៉ុណ្ណឹង»។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​ រូបថត៖ ផ្តល់​ឲ្យ​

អត្ថបទពេញនិយម