Jaguar Land Rover និង Ford​ ​សហការ​ផលិត​រថយន្ត​បញ្ចៀស​គ្រោះ​ថ្នាក់

  • 2016-10-25 16:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jaguar Land Rover, Ford និង Tata Motors​ ​ក្នុង​ចក្រភពអង់គ្លេស​បាន​ធ្វើ​ការ​សាកល្បង​នូវ​បច្ចេកវិទ្យា​ភ្ជាប់​ទំនាក់ទំនង​រថយន្ត​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

 

 

បច្ចេកវិទ្យា​នេះ​អាច​ឲ្យ​រថយន្ត​នៃ​ក្រុមហ៊ុន​ខាង​លើ​ដឹង​ពី​គ្នា​នូវ​ល្បឿន​របស់​រថយន្ត​ដែល​បើកបរ​ជិត​គ្នា​ ​ហើយ​បច្ចេកវិទ្យា​នេះ​នឹង​ធ្វើ​ការ​ណែនាំ​នូវ​កម្រិត​ល្បឿន​មិន​ឲ្យ​បើកបរ​លឿន​ ​ដើម្បី​អាច​បញ្ចៀស​គ្រោះ​ថ្នាក់​។

 

ដោយ​ឡែក​ក្រុមហ៊ុន​ទាំង​នោះ​មិន​បាន​បង្ហាញ​ពី​ពេល​ដាក់​ឲ្យ​ប្រើ​បច្ចេកវិទ្យា​នេះ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​ ​តែ​អ្នក​វិភាគ​អះអាង​ថា​ ​៥​ ​ឆ្នាំ​ខាង​មុខ​ ​ខណៈ​ ​Jaguar Land Rover​ ​ធ្លាប់​ប្រកាស​នឹង​បញ្ចេញ​បច្ចេកវិទ្យា​ទំនើប​ប្លែក​សម្រាប់​រថយន្ត​ក្នុង​ពេល​ ​៤​ ​ឆ្នាំ​ទៀត៕

 

អាន​បន្ត​ ​៖​ រថយន្ត SUV ស៊េរី​ទំនើប BMW X5, Mercedes GLE និង Lexus RX មួយ​ណា​ជា​ជម្រើស​អ្នក?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​htcsense