ទឹក​ដោះ​គោ​ស្រស់​ធម្មជាតិ​​ ផលិត​នៅ​​កម្ពុជា​​ដំបូង​គេ​

  • 2016-10-25 21:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ចូល​ចិត្ត​ទឹក​ដោះ​គោ​ស្រស់ នេះ​​អាច​ជា​ដំណឹង​ល្អ​មួយ​ ដែល​​​នៅ​កម្ពុជា​យើង​​មាន​កសិដ្ឋាន​​​​​​ចិញ្ចឹម​គោ​​​យក​​ទឹក​ដោះ​​ ដែល​​ផ្ដល់​ទឹក​ដោះ​​ រសជាតិ​ឆ្ងាញ់ និង​​ស្រស់​​ៗ​ពី​ធម្មជាតិ​​​ សម្រាប់​​តម្រូវ​ការ។

 

តាម​ការ​រៀប​រាប់​​ពី លោក​ Kenny Matthews ​​​នាយក​​ប្រតិបត្តិ​នៃ​​ កសិដ្ឋាន មូមូ​ហ្វាម (Moo Moo Farms) ដែល​​​ផលិត​ទឹក​ដោះ​គោ​ស្រស់​ៗ​​នៅ​កម្ពុជា​​នោះ បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​​​​​នេះ​​បាន​បង្កើត​ឡើង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។ មក​​ទល់​ពេល​​នេះ​ កសិដ្ឋាន​​​​​​​ផលិត​​​​​ទឹក​ដោះ​​​គោ​ស្រស់​ៗ​​​​​ដែល​​យក​មក​​ពី​គោ​ប្រភេទ​​​​កូន​កាត់​​មាន​ប្រភព​មក​ពី​​ស្រុក​អាមេរិក និង​អូស្ត្រាលី ​​អាច​ផ្ដល់​ទឹក​​ដោះ​បាន​​ច្រើន និង​មាន​គុណភាព​ល្អ​។

 

 

ទឹកដោះគោ​​ធម្មជាតិ​ខាង​លើ គឺ​បាន​ផលិត​ឡើង​ដោយ​ឆ្លង​កាត់​ប្រព័ន្ធ​អនាម័យ និង​ការ​សម្លាប់​មេរោគ​ត្រឹមត្រូវ​ និង​មាន​សុវត្ថិភាព​។

 

​​​​​​​ នាយក​​ប្រតិបត្តិ​​ជន​ជាតិ​អាមេរិក​​ដែល​អាច​និយាយ​ភាសាខ្មែរ​​​​​​​រូប​​នោះ​ បាន​បន្ត​ទៀត​ថា សម្រាប់​ការ​ឲ្យ​ចំណី​ដល់​គោ​​ក្នុង​​កសិដ្ឋាន​របស់​លោក​ គឺ​​មាន​ដូច​ជា​​ស្មៅ ពោត​ សណ្ដែក និង​គ្រឿង​​ផ្សេង​ៗ​ទៀត​ដើម្បី​ឲ្យ​គោ​​មាន​ទឹក​ដោះ​ច្រើន​ ​​និង​មាន​សុខភាព​ល្អ។ ដោយ​ឡែក​​សម្រាប់​អ្នក​​ចង់​​​ជាវ​​ទឹក​ដោះ​គោ​ស្រស់​ៗ​​​​ធម្មជាតិ​នោះ អាច​រក​​​ទិញ​បាន​នៅ​តាម​​បណ្ដា​ផ្សារ​ទំនើប​មួយ​ចំនួន​ ក្នុង​តម្លៃ​សមរម្យ​៕

 

អត្ថបទ៖ មាន រតនា​​​ រូបភាព៖ ផ្តល់ឲ្យ