អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប៉ៃ​លិន តែង​​បួងសួង​បារមី​យាយ យ៉ាត

  • 2016-10-28 15:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​ដំណើរ​ស្ទើរ​គ្រប់​គ្នា​ ដែល​បាន​ឆ្លងកាត់​ខេត្ត​ប៉ៃលិន រមែង​សំចត​នៅ​ភ្នំ​យ៉ាត ដើម្បី​ចុះ​ទៅ​បួង​សួង​​រូប​សំណាក​យាយ​ យ៉ាត ដូច​អ្នក​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ឬ ខេត្ត​កោះកុង​ តែង​ឈប់​យានជំនិះ ហើយ​ទៅ​​បួង​សួង​ លោកយាយ ម៉ៅ នៅ​ភ្នំ​ពេជ្រនិល ដូច្នេះ​ដែរ។

 

លោក​យាយ​ម្នាក់​​ជា​ឆ្មាំ​នៅ​ក្នុង​ព្រះ​វិហារ​ធំ លើ​ភ្នំ​យ៉ាត​ បាន​ប្រាប់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក"ថា យាយ យ៉ាត​មាន​បារី​ខ្លាំង​ណាស់ ដោយ​មនុស្ស​ជាច្រើន​បាន​មក​បួងសួង តែងតែ​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា ដោយ​ខ្លះ​សុំ​រកស៊ីមាន​បាន និង ខ្លះ​សុំ​កូន ខ្លះ​សុំ​លក់​ដី ធ្លី ហើយ​សម្រេច​រមែង​មក​លាបំណន់​វិញ បើ​ពុំ​ដូច្នេះ​ទេ អ្នក​សុំ​បាន​សម្រេច​មិន​បាន​លាបំណន់​រមែង​ឈឺក្បាល​ វិល​មុខ ឬ រលត់​រលាយ​នូវ​ទ្រព្យ​ដែល​បាន​វិញ​ក៏​មាន។

 

លោក​យាយ​ បាន​រៀបរាប់​ទៀត​ថា រៀងរាល់​ថ្ងៃ​ចុង​សប្ដាហ៍ ឬ ថ្ងៃ​បុណ្យ​ទាន ភ្ញៀវ​ទេសចរ​ក្ដី អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខេត្ត​ប៉ៃលិន​ក្ដី តែងតែ​មក​ឈប់​បន់​ស្រន់​ ដោយ​សារ​តែ​មាន​ជំនឿ​​លើ​បារមី​របស់​លោក​យាយ។

 

គួរ​បញ្ជាក់​ថា រូបសំណាក​យាយ យ៉ាត ស្ថិត​នៅ​លើ ភ្នំយ៉ាត​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុងប៉ៃលិន ខាង​ស្តាំ​ដៃ តាម​បណ្ដោយ​ផ្លូវ​លេខ​៥៧ ។ ភ្នំយ៉ាត​ជា​វត្ត​ចាស់​សាងសង់​ឡើង​ជា​របៀប​វត្តកូឡា៕

 

សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​