CR7៖ "ខ្ញុំត្រូវការអ្នកដែលស្អប់ខ្ញុំ ដើម្បីជួយខ្ញុំឲ្យកាន់តែខ្លាំង”
- 2016-10-28 16:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CR7៖ "ខ្ញុំត្រូវការអ្នកដែលស្អប់ខ្ញុំ ដើម្បីជួយខ្ញុំឲ្យកាន់តែខ្លាំង”
ចន្លោះមិនឃើញ
Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid បានលើកឡើងថា ការរិះគន់ពីអ្នកដែលស្អប់ខ្លួន និងធ្វើឲ្យរូបគេកាន់តែខ្លាំងជាងមុន និងជោគជ័យជាងមុន។
Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid
កីឡាករវ័យ៣១ឆ្នាំរូបនេះ កំពុងមានទម្រង់លេងធ្លាក់នៅរដូវកាលនេះ បន្ទាប់ពីរកគ្រាប់មិនបាន៤ប្រកួតចុងក្រោយជាប់ៗគ្នានៅកីឡដ្ឋាន Santiago Bernabeu និងជាប់កំណត់ត្រាដ៏អន់បំផុត តាំងពីផ្ទេរទៅលេងនៅ Real Madrid ចាប់ពីឆ្នាំ២០០៩។
ជាងនោះទៀត មានអ្នកគាំទ្រមួយចំនួន បានស្រែកចំអកឲ្យ Super Star ជម្រើសជាតិព័រទុយហ្គាល់រូបនេះផងដែរ កាលប្រកួត Real ឈ្នះ Athletic Bilbao ២-១ យប់ថ្ងៃអាទិត្យកន្លងទៅ ខណៈដែល Ronaldo ស៊ុតសរុប១១ជើងក្នុងប្រកួតនោះ ប៉ុន្តែរកគ្រាប់ចូលទីអត់បានសោះ។
ឆ្លើយតបនឹងចំណុចខាងលើ ក្នុងបទសម្ភាសន៍ Q& A ជាមួយទស្សនាវដ្ដី Coach Magazine សប្ដាហ៍នេះ CR7 ត្រូវបានគេសួរសំនួរថា៖ "តើបាល់ទាត់ បានបង្រៀនមេរៀនដ៏សំខាន់បំផុតអ្វីដល់អ្នក?” ពេលនោះ អតីតតារាឆ្នើមក្រុម Manchester United រូបនេះ បានឆ្លើយតបថា៖ "ដើម្បីប្រើប្រាស់មនុស្សគំនិតអវិជ្ជមាន ហើយប្រែក្លាយវាដើម្បីជំរុញទឹកចិត្តអ្នក។ ពិតណាស់ ខ្ញុំត្រូវការអ្នកដែលស្អប់ខ្ញុំ...ពួកគេបានជួយឲ្យខ្ញុំសម្រេចនូវអ្វីៗ ដែលខ្ញុំទទួលបានជោគជ័យ”៕
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Daily Mail