មូលហេតុ​​ចេតិយ​លើ​ភ្នំយ៉ាត ​មាន​សភាព​ដូច​ចេតិយ​នៅ​ប្រទេស​ភូមា​

  • 2016-10-28 20:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេតិយ​ភ្នំយ៉ាត ​ឬ ​អង្គ​ចូឡា​មណី​ចេតិយ​ដ៏​ធំ​មួយ​នៅ​លើ​ភ្នំ​យ៉ាត ​មាន​សភាព​ដូច​ទៅ​នឹង​ចេតិយ​នៅ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ​ខ្លាំង​ណាស់ ​ធ្វើ​ឱ្យ​អ្នក​ដំណើរ​មួយ​ចំនួន​ដែល​មិន​សូវ​បាន​ដឹង​រឿង​ពិត ​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង។

 

ការ​ពិត​ទៅ ​បើ​តាម​ចាស់​ៗ​នៅ​លើ​វត្ត​បាន​ដំណាល​ថា មូលហេតុ​នៅ​ពី​ក្រោយ​នៃ​រូប​ចេតិយ​នេះ​គឺ​ដោយសារ​តែ​ជនជាតិ​កូឡា (ភូមា) ​គឺ​ជា​អ្នក​សាងសង់​វា​ឡើង ​ដោយ​មាន​គោល​បំណង​ដើម្បី​តម្កល់​ព្រះ​សារីរិក​ធាតុ​របស់​ព្រះ​ពុទ្ធ។ ​វា​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​សតវត្ស​ទី​១៩ ​នា​ឆ្នាំ​១៩២៥ ​ហើយ​ក៏​ធ្លាប់​បាន​ធ្វើ​ការ​ជួសជុល​នៅ​ឆ្នាំ​២០១០​ម្ដង​មក​ហើយ។ សំណង់​ចេតិយ​នេះ មាន​កំពូល​៥ ​ក្នុង​នោះ​កំពូល​កណ្ដាល​ធំ​ជាង​គេ ​មាន​កម្ពស់​រហូត​ដល់​ទៅ​២៧​ម៉ែត្រ ​ទទឹង​១៦​ម៉ែត្រ ​និង​មាន​កំពូល​តូច​ៗ​៤​ទៀត ​មាន​កម្ពស់​៤,៥​ម៉ែត្រ ​ទទឹង​១,៥​ម៉ែត្រ។

 

ដោយសារ​តែ​មាន​ចេតិយ​នេះ ក៏​ដូចជា​បារមី​របស់​លោក​យាយ​យ៉ាត​នៅ​លើ​ភ្នំ​ផង​នោះ ​ទើប​បាន​ជា​មួយ​ថ្ងៃ​ៗ មាន​អ្នក​ទៅ​បួងសួង​សុំ​សេចក្ដី​សុខ​នៅ​ភ្នំ​យ៉ាត​ច្រើន​មែនទែន ​ទាំង​ភ្ញៀវ​មក​ពី​ក្រៅ​ស្រុក​និង​ក្នុង​ស្រុក​ផង​ដែរ៕

 

 

 

 

 

 

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​