Facebook ចេញ​មុខ​ងារ​ថ្មី​ប្រជែង Snapchat

  • 2016-10-29 22:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ចេញ​មុខងារ​​កាមេរ៉ា​ថ្ដើម្បី​ប្រជែង Snapchat បន្ទាប់​ពី​ Snapchat យក​ឈ្នះលើ​មុខ​ងារ​ថត Selfie។

 

 

តាមរយៈ​ Business Insider បាន​ឲ្យ​ដឹង​ថា Facebook បាន​ប្រកាស​កាល​ពី​ថ្ងៃ សុក្រ ពី​មុខងារ​ថ្មី​របស់​ខ្លួន​​ ដែល​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដោយ​ការ​សាក​ល្បង​លើក​ទី​១​​ គឺ​ប្រើ​ប្រាស់​បាន​ចំពោះ​ប្រទេស អៀរឡង់។ មុខ​ងារ​កាមេរ៉ា​ថ្មី​របស់​ Facebook នេះ​មាន​ឈ្មោះ​ថា "The New Camera” វា​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ជាពិសេស​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត Selfie និង​ វីដេអូ ផ្សេងៗ ដែល​វា​ស្រដៀង​ទៅ​នឹង​មុខ​ងារ​កាមេរ៉ា​របស់ Snapchat ដែរ។

 

 

កាល​ដែល​ Facebook សម្រេច​បន្ថែម​មុខ​ងារ​ថ្មី​​មួយ​នេះ​ គឺ​ដោយ​សារ​វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ស្ថាបនិក​ Facebook លោក Mark Zuckerberg និង​ម្យ៉ាង​វិញ​ទៀត​ចង់​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ កាន់​តែ​រីក​រាយ​ក្នុង​ការ​ចែក​រំលែក​វីដេអូ​និង​រូប​ភាព​​ទៅ​កាន់​មិត្ត​ភក្តិ​របស់​ខ្លួន៕

 

ប្រែសម្រួល៖ SAMEDY ប្រភព៖ Businessinsider​​​

អត្ថបទថ្មី