Rolls-Royce ចេញ​ឈុត​ឡាន​បើក​ដំបូល​ថ្មី

  • 2016-10-31 21:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Rolls-Royce បាន​បង្ហាញ​រូបរាង​ឈុត​​ថ្មី​​របស់​​រថយន្ត​​​ប្រភេទ​បើក​ដំបូល Rolls-Royce Dawn ដែល​​មាន​​រចនា​ផ្នែក​ខាង​ក្នុង​​បាន​យ៉ាង​ល្អ​ប្រណិត។

 

 

​​​ឈុត​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ “Inspired by Fashion” ដោយ​មាន​ជា​​ ៣ ពណ៌​​ខុស​គ្នា​ រួម​មាន​ពណ៌​ក្រហម​ ទឹកក្រូច​ និង​ ពណ៌​ខៀវ​ ហើយ​​នៅ​ផ្នែក​ខាង​ក្នុង​មាន​លាយ​ដោយ​ពណ៌​ ស ជា​គោល។ ក្រុមហ៊ុន​រថយន្ត​របស់​អង់គ្លេស​មួយ​នេះ​បាន​ប្រើ​បច្ចេកទេស​ដេរ​ដ៏​ពិសេស​ដើម្បី​ស្រោប​ចង្កូត​រថយន្ត​ដោយ​សារធាតុ​ស្បែក។ នៅ​ផ្នែក​ខាង​ក្នុង​នៃ​ទ្វារ​រថយន្ត​មាន​ដេរ​ភ្ជាប់​ដោយ​​​ក្រណាត់​សូត្រ​ក្រឡា​ល្អិតៗ​ថែម​ទៀត​ផង។

 

 

ដើម្បី​បង្កើត​ឈុត​​ថ្មី​នេះ​ឡើង​ក្រុមហ៊ុន​ Rolls-Royce បាន​សហការ​ជា​មួយ​អ្នក​រចនា​ម៉ូដ​ជា​ច្រើន​លើ​ពិភពលោក​រួម​មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​សំលៀក​បំពាក់​ Mulberry, អ្នក​ជំនាញ​ខាង​បច្ចេកទេស​ស្បែក​សត្វ​ Michelle Lusby និង​អ្នក​ជំនាញ​រចនា​ម៉ូដ​ Cherica Haye។

 

 

 

ខាង​ក្រុមហ៊ុន​ Rolls-Royce មិន​ទាន់បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ចេញ​លក់​ តម្លៃ​ រួម​ទាំង​ចំនួន​ផលិត​របស់​រថយន្ត​ឈុត​ពិសេស​នេះ​នៅ​ឡើយ​ទេ៕

 

​​​​​​​​​​

ចុច​អាន៖ ដើម​កំណើត​រថយន្ត Range Rover

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ dezeen​​​​​​​​​​​​​​​​​​​​​

អត្ថបទថ្មី