ស៊ុន ចាន់ថុល៖ លុបបំបាត់ចោលឲ្យអស់អ្នកគួកជេ អ្នករត់ឯកសារ យកកម្រៃលើស
- 2016-11-01 16:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុន ចាន់ថុល៖ លុបបំបាត់ចោលឲ្យអស់អ្នកគួកជេ អ្នករត់ឯកសារ យកកម្រៃលើស
ចន្លោះមិនឃើញ
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចេញនូវវិធានការថ្មី គឺលុបបំបាត់ចោលទាំងស្រុងនូវការគួកជេ រត់ឯកសារយកប្រាក់លើសតម្លៃសេវា ពីអ្នករត់ការក្នុងការធ្វើឯកសារយានយន្តជូនប្រជាពលរដ្ឋ ។
ឯកឧត្តមបានថ្លែងដូច្នេះក្នុងការបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៤ និងផ្លូវក្នុងក្រុងព្រះសីហនុ កាលពីម្សិលមិញ។ កន្លងមក មានអ្នកគួកជេមួយចំនួនបានរត់ឯកសារដូចជា បណ្ណបើកបរ ឈៀកជាដើម ហើយពួកគេឆ្លៀតឱកាសទាមទារយកកម្រៃលើសពីប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យតម្លៃសេវាសាធារណៈមិនត្រឹមត្រូវ និងបង្កជាការបំប៉ោងតម្លៃមិនសមរម្យ។
ដូច្នេះហើយ ដើម្បីអោយមានតម្លាភាព និងមានប្រសិទ្ធិភាព រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន នឹងលុបបំបាត់ចោលទាំងអស់តែម្ដងនូវសកម្មភាពយកប្រាក់លើសពីប្រជាជនពេលមកបំពេញឯកសារ៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ