ចិន​បង្ហាញ​យន្តហោះ​បំបាំង​កាយ​ថ្មី សង្ស័យផលិត​តាម​យន្តហោះ​ចម្បាំង​អាមេរិក

  • 2016-11-01 18:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វាវុធ​ថ្មី​របស់​កង​ទ័ព​អាកាស​ប្រទេស​ចិន​ដែល​ជា​យន្តហោះ​បំបាំង​កាយ (អាច​បំបាំង​កាយ​ពី​ប្រព័ន្ធ​រ៉ាដា) ម៉ូដែល​ J-20 នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ហោះ​ហើរ​ជា​សាធារណៈ​នៅ​សប្ដាហ៍​នេះ​ហើយ។

 

J-20 

 

ទាក់​ទង​នឹង​យន្តហោះ​ចម្បាំង​នេះ​ដែរ​មាន​រឿង​រ៉ាវ​ចម្រូង​ចម្រាស​មួយ​ ដោយ​​កន្លង​មក​មាន​ការ​ចុះ​ផ្សាយ​ថា​ ​គំនិត​នៃ​ការ​ផលិត​ J-20 នេះ​​គឺ​បាន​មក​ពី​គម្រោង​ការ​​ផលិត​យន្តហោះ​ចម្បាំង​របស់​អាមេរិក​ ដែល​ Hacker ចិន​បាន​លួច​យក​មក។ ប៉ុន្តែ​​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ជំទាស់​មិន​ទទួល​ស្គាល់​ពី​ខាង​ភាគី​ចិន។

 

 ខាងឆ្វេង F-35 និង ឆ្វេង F-22

 

ដោយ​ឡែក​កាល​ពី​ដើម​ឆ្នាំ​នេះ​​បុរស​សញ្ជាតិ​ចិន​វ័យ​ ៥១ ឆ្នាំ​មួយ​រូប​មាន​​ឈ្មោះ​ Su Bin ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ឃុំឃាំង​ពី​បទ​លួច​យក​ឯកសារ​យោធា​សហរដ្ឋអាមេរិក​ ហើយ​​ថែ​ម​ទាំង​បាន​បញ្ជូន​ឯកសារ​នោះ​ទៅ​កាន់​ក្រុង​ប៉េកាំង​ ប្រទេស​ចិន។ ឯកសារ​យោធា​​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​រួម​បញ្ចូល​ផែនការ​សម្រាប់​​យន្តហោះ​ចម្បាំង​ F-35 និង F-22 ដែល​ជា​សព្វាវុធ​មាន​សមត្ថភាព​ខ្លាំង​ក្លា។

 

J-20

 

ក្រឡេក​ទៅ​ស្វែង​យល់​ពី​យន្តហោះ​ J-20 របស់​ចិន​ឯណោះ​វិញ​ មាន​ភាព​រហ័ស​, អាច​បំបាំង​កាយ​ពី​ប្រព័ន្ធ​រ៉ាដា និង​ មាន​បំពាក់​ដោយ​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​អាច​ជួយ​ពង្រឹង​កម្លាំង​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​បាន​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ទៀត៕​​​​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ អាមេរិក​ត្រៀម​​យន្តហោះ​ចម្បាំងជាង ២០​ប្រភេទ​ សម្រាប់សង្គ្រាម​លោក​លើកទី៣

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ​ប្រភព៖ DailyMail​​