ប្រវត្តិ​ចម្លាក់​ប្រាសាទ​បន្ទាយ​ឆ្មារ​ ​ជាប់​ដាន​ប្រវត្តិសាស្ត្រ​ តែ​គេ​មើល​រំលង​

  • 2016-11-03 15:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​បន្ទាយ​ឆ្មារ ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្ម​ពួក ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦៩A ​មាន​ចម្ងាយ​ប្រហែល​៥៩​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ ​និង​៤១៩​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។

 

តំបន់​នេះ ​ជា​ប្រភេទ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ចន្លោះ​សតវត្ស​ទី​១២​និង​១៣ ​ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧។ ដោយសារ​តែ​ឆ្លង​កាត់​សម័យ​សង្គ្រាម ​និង​មាន​​ជន​​ទុច្ចរិត​លួច​រូប​ចម្លាក់​បុរាណ​ទៅ​លក់​ជា​ច្រើន​នោះ ​បច្ចុប្បន្ន​នេះ​ប្រាសាទ​នេះ​រក​ការ​បំផ្លិចបំផ្លាញ​ជា​ខ្លាំង។

 

អ្នក​ទេសចរ​ដែល​ទៅ​លេង​ប្រាសាទ​បន្ទាយ​ឆ្មារ ​ភាគ​ច្រើន​ជា​ជន​បរទេស​ហើយ​កម្រ​ចោល​ការ​ទស្សនា​ផ្ទាំង​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​មួយ​នេះ​ខ្លាំង​ណាស់ ព្រោះ​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នា​សម័យ​នោះ។ មួយ​វិញ​ទៀត វា​ក៏​បាន​បង្ហាញ​ថែម​ទៀត​នៅ​សង្គ្រាម​រវាង​ខ្មែរ​និង​នគរ​ចម្ប៉ា ​ផង​ដែរ ​ដោយ​មាន​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ជា​អ្នក​ដឹក​នាំ។

 

ចង់​ដឹង​ខ្លឹមសារ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

 

 

នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្រៅ​ពី​ប្រាសាទ​បន្ទាយ​ឆ្មារ ​នៅ​មាន​ប្រាសាទ​មួយ​ចំនួន​ទៀត​ដូចជា ​ប្រាសាទ​បន្ទាយ​ទ័ព ​ប្រាសាទ​ព្រះ​ឈរ និង​​ប្រាសាទ​ប្រាំ​ជា​ដើម៕

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ