កម្មវិធី​បណ្តាញ​សង្គម​ថ្មី ​​​រឹត​​ទំនាក់ទំនង​​ក្នុង​គ្រួសារ

  • 2016-11-03 17:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

My Family ឬ "គ្រួសារ​ខ្ញុំ" ជា​កម្មវិធី​បណ្តាញ​សង្គម​តូច​មួយ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ ដើម្បី​ឲ្យ​សមាជិក​ទាំងអស់​កាន់​តែ​មាន​ទំនាក់ទំនង​ស្និទ្ធ​ស្នាល។

 

 

លោក សុភមង្គល ប្រធាន​ក្រុមហ៊ុន Codingate ឲ្យ​ដឹង​ថា​ កម្មវិធី​ទូរសព្ទ My Family ផ្តល់​សារៈ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​គ្រួសារ​នីមួយៗ។ គ្រួសារ​ទាំងអស់​អាច​កំណត់​គម្រោង ផែនការ​ហិរញ្ញវត្ថុ វិន័យ​គ្រួសារ និង​កម្មវិធី​ជួបជុំ​សំខាន់ៗ​ផ្សេងៗ​សម្រាប់​រាល់​សមាជិក​ដើម្បី​អនុវត្ត។

 

រាល់​គម្រោង​និង​កម្មវិធី​ទាំង​អស់​ដែល​ឱពុក​ម្តាយ​បាន​កំណត់​ក្នុង My Family កូនៗ​ទាំងអស់​នឹង​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាមៗ​លើ​ទូរសព្ទ។

 

លោក មង្គល​ថា My Family ជា​បណ្តាញ​សង្គម​ប្លែក ដោយ​អាច​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា។ លោក​សង្ឃឹម​ថា​ វា​នឹង​ក្លាយ​ជា​កម្មវិធី​បណ្តាញ​សង្គម​ល្អ​បំផុត​សម្រាប់​គ្រួសារ​កម្ពុជា ដើម្បី​ឲ្យ​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​គ្រួសារ​កាន់​តែ​ប្រសើរ​ជាង​មុន៕

 

 

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម