ភ្នំ​ជញ្ជាំង ​រមណីយដ្ឋាន​ធម្មជាតិ ​អាច​មើល​ទេសភាព​ពេញ​មួយ​ខេត្ត​បន្ទាយ​មាន​ជ័យ​

  • 2016-11-04 15:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ជញ្ជាំង ​ជា​រមណីយដ្ឋាន​ធម្មជាតិ​និង​វប្បធម៌​មួយ ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​សិរីសោភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​មាន​ចម្ងាយ​៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។

រមណីយដ្ឋាន​នេះ ​មាន​ផ្ទាំង​ថ្ម​បញ្ឈរ​ធំ​ៗ​ជា​ច្រើន ​ហើយ​ទៅ​ដូច​ជា​ជញ្ជាំង​ផ្ទះ។ ​ក្រៅ​ពី​នេះ​នៅ​លើ​ភ្នំ ​នៅ​មាន​សំណង់​ថ្មី ​តែ​មាន​លក្ខណៈ​បុរាណ ​សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត លំហែ​អារម្មណ៍។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​នៅ​បាត​ភ្នំ​នេះ ​មាន​ល្អាង​មួយ​នៅ​ក្នុង​ដី ​ជា​ទី​កន្លែង​ដែល​គេ​អាច​ចុះ​ទៅ​កម្សាន្ត​បាន។ ល្អាង​នេះ ​មាន​ជម្រៅ​១២​ម៉ែត្រ ​និង​ផ្ទៃ​ល្អាង​មាន​ទំហំ​១០​ម៉ែត្រ​ការ៉េ។

 

ចង់​ដឹង​ថា​ឡើង​​ដល់​លើ​ភ្នំ ​មាន​ទេសភាព​ស្អាត​យ៉ាង​ណា​ពេល​ក្រឡេក​មើល​ទៅ​ខាង​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ ​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​៖

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ