iPhone 7/7 Plus ពណ៌​ខ្មៅ​គ្រើម​និង​រលោង​ លក់​ដាច់​ខ្លាំង

  • 2016-11-04 18:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7/7 Plus ពណ៌​ខ្មៅ​គ្រើម (Matte Black) និង​ខ្មៅ​រលោង (Jet Black) ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​បណ្តា​អតិថិជន​​សម្រាប់​ថ្ងៃ​បើក​សម្ពោធ​លក់​​ដំបូង​នៅ​ព្រឹកនេះ។

 

 

ភ្នាក់ងារ​មួយ​របស់​ក្រុមហ៊ុន​ Smart ប្រាប់​​ថា ភាគច្រើន​អតិថិជន​ចាប់​អារម្មណ៍​ខ្លាំង​លើ iPhone 7/7 Plus ពណ៌ Jet Black និង Matte Black តែ​ពុំ​អាច​បញ្ជាក់​ពី​តួលេខ​ជាក់លាក់​ដែល​អតិថិជន​បាន​ទិញ​ទៅ​ប្រើ​ឡើយ។ លោក​ថា​ប្រហែល​ដោយ​សារ​ Jet Black និង Matte Black ជា​ពណ៌​ថ្មី ទើប​អតិថិជន​ច្រើន​និយម​ពណ៌​នេះ​ជាង​គេ។

 

ចំពោះ​អតិថិជន​មួយ​រូប​ឈ្មោះ ខេម រស់​នៅ​ភ្នំពេញ​ឲ្យ​ដឹង​ថា លោក​ចាប់​អារម្មណ៍​ខ្លាំង​លើ iPhone 7/7 Plus ខ្មៅ​គ្រើម​និង​ខ្មៅ​រលោង ដោយ​សារ​វា​ជា​ពណ៌​ថ្មី​និង​ប្លែក។

 

បុរស​ស្បែក​ស​កូន​កាត់​ចិន​រូប​នេះ​ថា លោក​កុម្ម៉ង់​ទិញ iPhone 7 Plus ទំហំ 128GB ពណ៌​ខ្មៅ​គ្រើម​និង​រលោង​ដល់​ទៅ​ពីរ​គ្រឿង ដោយ​ក្នុង​មួយ​គ្រឿង​តម្លៃ ១ ០២៨ ដុល្លារ។ លោក​ទិញ​ពីរ​គ្រឿង មួយ​សម្រាប់​ខ្លួន​ឯង​និង​ប្អូន​ប្រុស។

 

 

ដោយ​ឡែក​អតិថិជន​មួយ​រូប​ទៀត​ឈ្មោះ ហេង ឲ្យ​ដឹង​ថា ​លោក​ទិញ iPhone 7 Plus មួយ​គ្រឿង​ពណ៌​ខ្មៅ​គ្រើម​ជា​ខ្លួន​ស្រឡាញ់​ជាង​គេ ទំហំ 128GB តម្លៃ ១ ០២៨ ដុល្លារ។ ដោយ​សារ​តែ​វា​ជា​ពណ៌​ថ្មី ហើយ​គួប​ផ្សំ​កាមេរ៉ា​ភ្លោះ​លើ iPhone 7 Plus ទៀត​នោះ លោក​កាន់​តែ​ចង់​បាន។

 

 

ព្រឹក​នេះ iPhone 7/7Plus បាន​សម្ពោធ​លក់​ជា​ផ្លូវការ​នៅទីផ្សារ​កម្ពុជា។ នៅទីស្នាក់ការ​ក្រុមហ៊ុន Smart ​​​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​បាន​បើក​ទទួល​អតិថិជន​តាំង​ពី​ព្រលឹម​ស្រាងៗ។ ចំណែក​ iOne ជា​ហាង​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​លក់​ទូរសព្ទ iPhone នៅ​ទីផ្សារ​កម្ពុជា​ដែរ​នោះ ក៏​បាន​បើក​សម្ពោធ​លក់​ទូរសព្ទ​ទំនើប​ជំនាន់​ចុងក្រោយ​របស់ Apple នេះ​នៅ​អាគារ​កាណាឌីយ៉ា៕

 

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម