ឡើង​​សង្វៀន​ជា​ថ្មី​ Pacquiao អាច​យក​ឈ្នះ​ Vargas អត់​ព្រឹក​​នេះ?

  • 2016-11-06 13:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​ចូល​និវត្តន៍​ពី​សង្វៀន​ប្រដាល់​អស់​រយៈ​​១២​ខែ​កន្លង​ទៅ​ ស្តេច​ប្រដាល់​ហ្វីលីពីន​ Manny Pacquiao សម្រេច​ចិត្ត​ឡើង​សង្វៀន​សា​ថ្មី​ដោយ​ត្រូវ​ប្រឈម​នឹង​​អ្នក​លេង​កណ្តាប់​ដៃ​​វ័យ​ក្មេង​ Jessie Vargas ​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដោយ​ផ្សាយ​បន្ត​ផ្ទាល់​តាម CTN។ បញ្ហា​ចោទ​លើក​ឡើង​ថា​ តើ​អ្នក​ប្រដាល់​ហ្វីលីពីន​រូប​នេះ​​នឹង​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​ទេ?

 

 

Manny Pacquiao Manny បាន​ប្រកាស​​ចូល​និវត្តន៍​ពី​អាជីព​ប្រដាល់​ បន្ទាប់​ពី​រូប​គេ​សង​សឹក​បាន​សម្រេច​លើ​​ជើង​ខ្លាំង​អាមេរិក​ Timothy Bradley ដោយ​ពិន្ទុ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៦​នេះ។ អ្នក​ប្រដាល់​ហ្វីលីពីន​រូប​នេះ​បាន​និយាយ​ថា​ រូប​គេ​ហាក់​មាន​អារម្មណ៍​ឯកោ​ក្រោយ​ប្រកាស​ចូល​និវត្តន៍​ ដូច្នេះ​ហើយ​ទើប​បាន​សម្រេច​ឡើង​សង្វៀន​សា​ជា​ថ្មី។

 

Pacquiao ​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​អ្នក​ប្រដាល់​ខ្លាំង​គ្រប់​ពេល​វេលា​ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រដាល់​ល្បី​ៗ​លំដាប់​ពិភព​លោក។ ​កីឡាករ​ដែល​ជា​អ្នក​នយោបាយ​រូប​នេះ​​​​ជា​អ្នក​ប្រដាល់​​ទី​មួយ​ដែល​បាន​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​៨​ស្ថាប័ន។​ និយាយ​ពី​ស្ថិតិ​នៅ​លើ​សង្វៀន​វិញ​ ​Manny​ ​ឆ្លង​កាត់​លើ​សង្វៀន​បាន​៦៦​ដង​ក្នុង​នោះ​ឈ្នះ​​៥៨​ដង​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​​៣៨​ដង​ ស្មើ​២​ដង​ និង​ចាញ់​​៦​ដង។​

 

 

Jessie Vargas Jessie​ Vargas​ ជា​អ្នក​ប្រដាល់​វ័យ​ក្មេង​ដែល​មាន​អាយុ​ប្អូន​ Manny រដូវ​ដល់​១០​ឆ្នាំ​ ប៉ុន្តែ​រូប​គេ​ជា​អ្នក​លេង​លើ​សង្វៀន​ដែល​ដៃ​គូ​គួរ​​ឲ្យ​ខ្លាច​ញញើត។ ​រូប​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ WBO ពិភព​លោក​តាំង​ពី​ខែ​មីនា ឆ្នាំ​២០១៦​ បន្ទាប់​ពី​រូប​គេ​​បាន​ផ្តួល​​ Sadam Ali ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​​៩​ដើម្បី​ដណ្តើម​បាន​ខ្សែក្រវាត់​ដែល​នៅ​ទំនេរ។ ការ​លើ​ឡើង​សង្វៀន​លើក​នេះ​ជា​ក្តី​ស្រមៃ​ និង​កិត្តិយស​របស់​គេ​មួយ​ដែរ​ដែល​បាន​ជួប​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ទូទាំង​ពិភព​លោក​ ហើយ​រូប​គេ​បាន​ប្តេជ្ញា​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។

ថ្វី​បើ​រូប​គេ​​អាយុ​២៧​ឆ្នាំ​ ប៉ុន្តែ​បទ​ពិសោធន៍​លើ​សង្វៀន​របស់​គេ​​ក៏​ច្រើន​ដែរ។ រូប​គេ​ឆ្លង​កាត់​លើ​សង្វៀន​បាន​​២៧​ ដង​ដោយ​ផ្តួល​ដៃ​គូ​​ឲ្យ​សន្លប់​បាន​១០​ ប៉ុន្តែ​​ចាញ់​តែ​១​ដង​គត់។ បរាជ័យ​តែ​ម្តង​គត់​របស់​គេ​គឺ​ដោយ​សារ​ស្នាដៃ​ជើង​ខ្លាំង​អាមេរិក​ Timothy Bradley ដោយ​ពិន្ទុ​ប៉ុណ្ណោះ។​

 

 

លក្ខណៈ​ពិសេស​របស់​អ្នក​ទាំង​ពីរ​ Vargas ​មាន​ជំហរ​វ៉ៃ​ស្មា​​ឆ្វេង​ទៅ​មុខ​ និង​វាយ​ចេញ​​កណ្តាប់​ដៃ​ស្តាំ​ជា​អាវុធ​សំខាន់។ រូប​គេ​មាន​អំណោយ​​ក្នុង​ការ​វ៉ៃ​​ប្រយោល​ដោយ​រូប​គេ​មាន​កម្ពស់​ខ្ពស់​​ជាង​ Manny​ និង​កណ្តាប់​ដៃ​វាយ​ចេញ​រហូត​ដល់​​៧១​អ៊ីង។

 

ចំពោះ​ Manny ​មាន​គោល​ជំហរ​​​ស្មា​​ស្តាំ​​ទៅ​ខាង​មុខ​ និង​វាយ​ចេញ​កណ្តាប់​ដៃ​ឆ្វេង​ជា​គោល​សំខាន់​ និង​វាយ​ចេញ​កណ្តាប់​ដៃ​បាន​៦៧​អ៊ីង​។ កីឡាករ​ហ្វីលីពីន​រូប​នេះ​វ៉ៃ​រហ័ស​ ក្លាហាន​ និង​ដើរ​ចូល៕

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ telegrap

អត្ថបទថ្មី