ហេតុ​ផល​​៩​យ៉ាង iPhone ចេញ​​ឆ្នាំ​​២០១៧ ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល

  • 2016-11-06 21:57:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​២០១៧ ជាគម្រប់​​ខួប​​​១០​ឆ្នាំ​នៃ​ការ​បង្កើត​​​កំពូល​ទូរសព្ទ iPhone ​ដែល​ធ្វើ​ឲ្យ​លេច​ឮ​ដំណឹង​ពាក់​ព័ន្ធ​​នឹង​ការ​រចនា​​រូប​រាង​ថ្មី​​របស់ iPhone ជា​ច្រើន​ដែរ។

 

ព័ត៌មាន​ទាំង​នោះ​​រួម​មាន​​ការ​ចេញ​​ម៉ូដែល​ទី​៣​ដ៏​ប្លែក​ ទំហំ​កញ្ចក់​​ថ្មី និង​​មុខងារ​មួយ​ចំនួន​​ផង​។ តោះ​មក​​មើល​​ពាក្យ​ចចាមអារ៉ាម​ទាក់​ទង​ iPhone របស់​ក្រុមហ៊ុន Apple ជំនាន់​ក្រោយ​៖

 

១. នឹង​​មិន​មាន​ម៉ូដែល​ iPhone 7S ទេ ដោយ​ផ្លោះ​ទៅ​ចេញ​ iPhone 8 ឬ​ iPhone 10 តែ​ម្ដង​ ដើម្បី​អបអរ​​ខួប​​រយៈពេល​ ១០​​ឆ្នាំ​របស់ iPhone។

 

 

 

២. ផ្ទៃ​ខាង​មុខ​នឹង​មិន​មាន Border ជុំវិញ​កញ្ចក់​​ឡើយ​ ដែល​​គេ​អាច​​ឃើញ​វា​ដាក់​បង្ហាញ​​ធំ​ជាង​មុន

 

 

 

៣. រូប​រាង​​របស់​វា​​ភាគ​ច្រើន​នឹង​ផលិត​ពី​កញ្ចក់​ អម​ជាមួយ​​ស៊ុម​ព័ទ្ធ​​​អាលុយមីញ៉ូម

 

 

 

៤. ​អាច​នឹង​មាន​​អេក្រង់​​ទំហំ​ ៥ និង​៥,៨អ៊ិញ

 

 

 

៥. ប៊ូតុង​ Home នឹង​មើល​លែង​ឃើញ​​ដោយ​បង្កប់​​ខ្លួន​ជាប់​នឹង​កញ្ចក់

 

 

 

៦. ​​ការ​លោត​បង្ហាញ​ប្រភេទ​​ AMOLED display គឺ​​ល្អជាង​​ LCD display លើ​ iPhone បច្ចុប្បន្ន

 

 

 

៧. សាក​ថ្ម​​ដោយ​ឥត​​ប្រើ​ខ្សែ (Wireless)

 

 

 

៨. ​​មិន​មាន​រន្ធ​​ដោត​កាស

 

 

 

៩. កាមេរ៉ា​ភ្លោះ​នឹង​​មាន​តែ​លើ​​ម៉ូដែល​ធំ​ៗ​ចាប់​ពី​​ iPhone 7Plus នេះ​ទៅ

 

 

 

ប្រែ​សម្រួល៖​ ឡេង ភារុណ ប្រភព៖ Businessinsider

អត្ថបទថ្មី