Apple អាច​បន្ថែម​ពណ៌​ថ្មី​ Jet White សម្រាប់​ iPhone 7

  • 2016-11-08 02:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វិបសាយ​ជប៉ុន​ Mac Otakara បាន​ចុះ​ផ្សាយ​ថា​ទាំង​ iPhone 7 និង iPhone 7 Plus អាច​នឹង​បន្ថែម​ជម្រើស​ពណ៌​ថ្មី​គឺ​ Jet White។

វិបសាយ​ខាង​លើ​បាន​បញ្ជាក់​ថា​ព័ត៌មាន​ទទួល​បាន​ពី​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ Apple ប៉ុន្តែ​ប្រហែល​មិន​អាច​ទុក​ចិត្ត​បាន​នោះ​ឡើយ។ ដូច​នេះ​ដើម្បី​ចង់​ដឹង​ថា​ព័ត៌មាន​នេះ​អាច​ក្លាយ​ជា​ការ​ពិត​ ឬ យ៉ាង​ណា​មាន​តែ​​រង់ចាំ​​តាម​ដាន​ទាំង​អស់​គ្នា​តែប៉ុណ្ណោះ។ យ៉ាង​ណា​ក្ដី​ iPhone 7 Jet White អាច​មាន​ភាព​ទាក់​ទាញ​ផ្ទាល់​ខ្លួន​ខុស​ពី​ពណ៌​ដទៃ​ ហើយ​វា​​អាច​ផ្ដល់​ផល​វិជ្ជមាន​ដល់​ Apple ប្រសិន​ក្រុមហ៊ុន​បន្ថែម​ពណ៌​នេះ។

បើ​ក្រឡេក​មើល​លើ​ពណ៌​ Jet Black គឺ​​មាន​លក្ខណៈ​ខ្មៅ​រលោង​ស្អាត​ ដូច​នេះ​ Jet White ក៏​នឹង​រលោង​មិន​ខុស​​​ពី Jet Black ឡើយ។ បញ្ជាក់​ថា​បច្ចុប្បន្ន​ iPhone 7 និង 7 Plus មាន​ជម្រើស​ពណ៌​ប្រាំ​ ពណ៌​មាស, ប្រាក់, ផ្កាឈូក, ខ្មៅ​ និង ខ្មៅ​រលោង៕​​​​ ​​​

ចុច​អាន៖ ៥​ ​ចំណុច​​ ​iPhone 7/ 7Plus​ ​មិន​អាច​ធ្វើ​បាន​ដូច​ស្មាតហ្វូន​ដទៃ

​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង