"បង​ឆ្លាត" កម្មវិធី​ថ្មី ស្វែងរក​ការ​បញ្ចុះ​តម្លៃ​តាម​ហាង

  • 2016-11-08 08:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បង​ឆ្លាត" ជា​កម្មវិធី​សម្រាប់​ស្វែងរក​ការ​បញ្ចុះ​តម្លៃ បង្កើត​ឡើង​ដើម្បី​​ជួយ​សម្រួល​ដល់អ្នក​ដែល​និយម​ស្វែង​រក​ការ​​ទិញទំនិញ​បញ្ចុះ​តម្លៃ​នានា​ដូចជា ​នៅ​ភោជនីយដ្ឋាន ហាងកាហ្វេ ហាង​​លក់​វត្ថុ​អនុស្សាវរីយ៍ជា​ដើម។

កញ្ញា ស្រ៊ាង សម្ជស្សវត្តី សមាជិកក្រុមបង្កើត​កម្មវិធី​ BongChhlat នេះ​បានឲ្យ​ដឹង​ថា ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ​អ្នក​ប្រើប្រាស់​គ្រាន់​តែ​ដោន​ឡូតយក​កម្មវិធី​នេះ រួច​ធ្វើការ​បំពេញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​មួយ​ចំនួន រួច​ស្វែង​រក​ហាង​ដែល​មាន​ការ​បញ្ចុះ​តម្លៃ (ដូចរូប) ឬ​ ចុច​នៅ​ទីនេះ បន្ទាប់​ស្កេន​បាកូដ ដើម្បី​បាន​ការ​បញ្ចុះ​តម្លៃ​ជា​ការ​ស្រេច។

កម្មវិធី​នេះ តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ស្វែងរក​ហាង​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ តាម​រយៈ​ផែនទី​ដែល​មាន​នៅ​ក្នុង​កម្មវិធី។ ​វា​​អាច​ជួយ​បង្កើត Digital discount, loyalty card ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មិន​ចាំបាច់​ដាក់​កាត​ទាំងនោះ​តាម​ខ្លួន​ ឯ​ការ​ផ្ដល់​ដំណឹង​ពី​ហាង​ដែល​មាន​ការ​បញ្ជុះ​តម្លៃ ​​នឹង​ទទួល​​បាន​ពិន្ទុ​ពី​ហាង​ដែល​អ្នក​ប្រើប្រាស់​​បាន​ទៅពិន្ទុ​ទាំងនោះ​ ហើយ​អាច​ប្ដូរ​យក​រង្វាន់​ផ្សេងៗបានផង​ដែរ។

ហាង​ដែល​មាន​បញ្ចុះ​តម្លៃ​ដូចជា BOTAYA Village, BUDAPEST Coffee, K.E Coffee, YORCHATA Drinks, Cafe Soleleil BKK 1 និង​មានហាង​ជាង ៣០ ទៀត​ដែល​បាន​សហការ​ផ្ដល់​ព័ត៌មាន​ពីការ​បញ្ចុះ​តម្លៃ​ដាក់​លើ​កម្មវិធី​នេះ។ លោក យ៉ន សិរីបុត្រ អ្នកផ្ដល់​ព្រឹក្សា​កម្មវិធី​ BongChhlat បញ្ជាក់៕

ចុចទាញយក នៅទីនេះ

អានបន្ត៖ កម្មវិធី​សម្រាប់​ទាញ​យក​រូប​ពី​ Instagram កំពុង​ដាក់​ឲ្យ​ដំឡើង​ Free

អត្ថបទ៖ រក្សា