Motochimp​ ​ម៉ូតូ​អគ្គិសនី​រាង​តូច​​ប្លែក តម្លៃ ២ ០០០ ដុល្លារ​

  • 2016-11-08 09:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​សិង្ហបុរី​ ​Vanda Electrics​ ​បាន​ដាក់​តាំង​ម៉ូតូ​អគ្គិសនី​ម៉ូដែល​ ​Motochimp​ ​ដែល​មាន​រាង​តូច​យ៉ាង​ទាក់ទាញ​ក្នុង​ពិព័រណ៍​រចនា​ផលិតផល​ឧស្សាហកម្ម​អន្តរជាតិ​ ​ក្នុង​ទីក្រុង​ ​Shenzhen​ ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មី​នេះ។

Motochimp​ ​ដំណើរការ​ដោយ​ម៉ូទ័រ​អគ្គិសនី​កម្លាំង​ ​៤៨វ៉ុល​ ​ហើយ​អាច​បើកបរ​ក្នុង​ល្បឿន​ ​៣០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​និង​អាច​បើកបរ​បាន​ចម្ងាយ​ ​៦៥គីឡូម៉ែត្រ​ពេល​មាន​ថាមពល​ពេញ។

ម៉ូតូ​នេះ​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ ​២ ០០០​ ​ដុល្លារ​ ​ហើយ​នឹង​បង្ហាញ​ខ្លួន​ដំបូង​នា​ទីផ្សារ​ប្រទេស​ជប៉ុន​ ​អឺរ៉ុប​ ​និង​ចក្រភព​អង់គ្លេស​ ​ប៉ុន្តែ​កាលបរិច្ឆេទ​ចេញ​លក់​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ៕

អានបន្ត ៖ XTZ ចេញ​​ស៊េរី ២០១៧ ត្រូវ​ចិត្ត​អ្នក​ស្រលាញ់​ម៉ូតូ Cross

ប្រភព៖ Mortorcyclenews   ប្រែ​សម្រួល៖ រដ្ឋ