ស្ទឹងតារាបអតីតកន្លែងជីកត្បូងរបស់ខ្មែរក្រហម
- 2016-11-08 23:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទឹងតារាបអតីតកន្លែងជីកត្បូងរបស់ខ្មែរក្រហម
ចន្លោះមិនឃើញ
“ច្រើនឆ្នាំមកហើយប្រជាជននៅទីនេះនៅតែបន្ដរបរជីកត្បូងលក្ខណៈគ្រួសារនៅស្ទឹងតារាប។ តែរដូវវស្សាទឹកធំគេមិនជីកទេ លុះដល់រដូវប្រាំងទើបគេចាប់ផ្ដើមជីករកត្បូង"។ នេះជាការរៀបរាប់របស់ លោក ពីង ផល្លា អ្នកនាំភ្ញៀវនៅ ម៉េម៉ូរីយ៉ា ផាលេស និង រីសត ប្រាប់ក្រុមការងារ "ផ្លូវទៅស្រុក" កាលពីពេលថ្មីៗនេះ។
អតីតជាអ្នកជីកត្បូងនៅស្ទឹងតារាប លោក ពីង ផល្លា បាននិយាយថា នៅតំបន់នេះគេជីកត្បូងជាលក្ខណៈគ្រួសារ ហើយស្ទើរតែទាំងអស់គឺជាកូនខ្មែរក្រហម។ "តាំងពីដូនតាមកហើយពួកគាត់ជីកត្បូងនៅទីនេះ ប៉ុន្តែមិនមែនទ្រង់ទ្រាយធំអីទេ គ្រាន់តែបានតិចៗគ្រាន់ចិញ្ចឹមជីវិត"។
តើត្រូវប្រើប្រាស់ឧបករណ៍អ្វីខ្លះដើម្បីជីកត្បូង? មានត្រឹមកញ្ច្រែង ដែកស្បែង និងប៉ែល គឺអាចជីកដីជម្រៅបានត្រឹម១ម៉ឺត្រកន្លះចុះក្រោម នឹងប្រទះត្បូងមានតម្លៃហើយ។ "ខ្ញុំក៏ធ្លាប់ជីកបានដែរ ហើយខ្ញុំកាលនៅក្មេងខ្ញុំរកបានច្រើនជាងគេគឺពេលយកទៅលក់បាន ៥០ដុល្លារ ៥០ដុល្លារគឺច្រើនហើយសម្រាប់ខ្ញុំ"។ នេះជាការរៀបរាប់របស់លោក ពីង ផល្លា។
មិនមែនមានតែនៅតំបន់ស្ទឹងតារាប ស្ថិតនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនទេ គឺមានច្រើនកន្លែងទៀតដែលគេជីកត្បូង ប៉ុន្ដែ ឥឡូវមិនសូវមានច្រើនដូចមុនទេ។ លោកពីង ផល្លា និយាយ។
ចង់ដឹងពិស្ដារចុចទស្សនាវីដេអូខាងក្រោម៖