ពលរដ្ឋ​អាមេរិក ប្រុង​ចេញ​ទៅ​កាណាដា ខណៈ ដូណាល់ ត្រាំ នាំ​មុខ លើ​លទ្ធផល​បោះឆ្នោត

  • 2016-11-09 06:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គេហទំព័រ​អន្តោប្រវេសន៍​កាណាដា​បាន​គាំង និង​លែង​ដំណើរការ ដោយ​សារ​តែ​ចំនួន​ពលរដ្ឋ​អាមេរិក​ជាច្រើន បាន​ចូល​ទៅ​កាន់​គេហទំព័រ​នោះ ដើម្បី​សម្លឹង​មើល​ការ​ចាកចេញ​ពី​អាមេរិក ទៅ​កាណាដា ខណៈ លោក ដូណាល់ ត្រាំ បាន​នាំ​មុខ​លើ លោកស្រី ហ៊ីឡារី គ្លីនតុន ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត។

តាម​ធម្មតា គេហទំព័រ​នោះ ផ្តល់​នូវ​វិធី​ដាក់ពាក្យ​ស្នើ​សុំ​ ទាំង​ការ​រស់នៅ និង​ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​កាណាដា។ ការ​ផ្លាស់​ប្ដូរ​ទៅ​រស់​នៅ​ប្រទេស​កាណាដា ទាក់ទង​នឹង​ការ​ដាក់​ពាក្យ​ស្នើ​សុំ ដើម្បី​ទទួល​បាន​ការ​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​នោះ។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​ដែល​ស្នើសុំ​រស់​នៅ​ក្នុង​ប្រទេស​កាណាដា គឺ​មាន​ប្រភេទ​ផ្សេងៗ​គ្នា ដូចជា សុំ​រស់​នៅ​ដើម្បី​ធ្វើការ ឬ រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​ជាដើម។

គួរ​បញ្ជាក់​ថា កាណាដា បាន​បញ្ចេញ​សកម្មភាព​យ៉ាង​សកម្ម ក្នុង​ការ​ទទួល​យក​ជនភៀសខ្លួន មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ៕

ប្រភព៖ RT   ប្រែ​សម្រួល៖ សេង ឡុង