វឌ្ឍនាកា​​ ល្បី​ដល់​​ Fox Sports ប្រៀប​ធៀប​នឹង​​​ CR7 និង​ Neymar

  • 2016-11-15 03:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុស្តិ៍​ទូរទស្សន៍​​កីឡា​លំដាប់​អន្តរជាតិ​ Fox Sports Asia ថ្មី​ៗ​នេះ​​បាន​ចុះ​ផ្សាយ​ពី ​ចាន់ វឌ្ឍនាកា ដោយ​​ចាត់​ទុក​កីឡាករ​រូប​នេះ​ ជា​កម្លាំង​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ ដូច​ទៅ​នឹង​​​​កីឡាករ​ Cristiano Ronaldo របស់​​ជម្រើស​​ជាតិ​ព័រទុយហ្គាល់ និង​ Neymar របស់​ជម្រើស​ជាតិ​ប្រេស៊ីល។

​​​​​​​ប៉ុស្តិ៍​ទូរទស្សន៍​​កីឡា​ខាង​លើ​ដដែល​បាន​​​រៀប​រាប់​ពី​ កីឡាករ​​​​​ឆ្នើម​របស់​កម្ពុជា​ ថា​ ចាន់ វឌ្ឍនាកា ឬ  CV11 ​ ​មាន​​​​​ទេពកោសល្យ​​​​​​​​​​​​ក្នុង​ការ​​លេង​បាល់​ទាត់​​​យ៉ាង​កម្រ រួម​ផ្សំ​​នឹង​បច្ចេកទេស​លេង​យ៉ាង​ល្អ​​ កត្តា​ទាំង​នេះ​ធ្វើ​ឲ្យ​​​រូប​គេ​ទទួល​បាន​ការ​ទុក​ចិត្ត និង​គាំទ្រ​ដូច​​នឹង​ កីឡាករ​ Super Star ល្បី​ៗ​របស់​អឺរ៉ុប។

​​​​​​​​ Fox Sports Asia បាន​បន្ថែម​​ទៀត​ថា  CV11 នឹង​ក្លាយ​ជា​​កម្លាំង​សំខាន់​​សម្រាប់​​អ្នក​ចម្បាំង​​ក្រុង​អង្គរ​ ប្រកួត​ពាន​រង្វាន់​ AFF Suzuki Cup 2016 ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេល​ខាង​មុខ​នេះ។

គួរ​រំលឹក​ផង​ដែរ​ថា ចាន់ វឌ្ឍនាកា កីឡាករ​ឆ្នើម​របស់​កម្ពុជា​​បាន​ទទួល​ពាន​រង្វាន់​កីឡាករ​ឆ្នើម​​វ័យ​ក្មេង​​ក្នុង​ឆ្នាំ​២០១២ និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ពាន​រង្វាន់​ Hun Sen Cup នា​ឆ្នាំ​២០១៣៕​​

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មាន រតនា

អត្ថបទពេញនិយម