Huawei P10 សង្ស័យរាងស្រដៀង iPhone 7
- 2016-11-17 02:35:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P10 សង្ស័យរាងស្រដៀង iPhone 7
ចន្លោះមិនឃើញ
រូបរាងស្មាតហ្វូនកាមេរ៉ាភ្លោះមួយគ្រឿងត្រូវចែកចាយពេញកម្មវិធីបណ្ដាញសង្គមដ៏ធំរបស់ចិន Weibo ខណៈគេជឿថាអាចជារាងរបស់ Huawei P10។
យោងតាមការបង្ហាញនោះ P10 មានកាមេរ៉ាភ្លោះដូចម៉ូដែល P9 ដែលសហការផលិតជាមួយ Leica ហើយមានមុខងារស្កេនក្រយៅដៃនៅលើប៊ូតុង Home ផ្នែកខាងមុខ។ P10 ក៏ត្រូវគេសន្និដ្ឋានថាមានអេក្រង់ប្រភេទ QHD ទំហំ ៥,៥អ៊ីញ, ដំណើរការដោយបន្ទះ Chip ប្រភេទ Kirin 960 SoC, RAM 4GB អង្គផ្ទុកទិន្នន័យ 64GB និងម៉ូដែល RAM 6GB អង្គផ្ទុកទិន្នន័យ 128GB។
ទន្ទឹមនឹងរូបរាងមិនទាន់ផ្លូវការខាងលើ មតិមួយចំនួនបានលើកឡើងថា P10 មានរាងស្ទើងដូចទាំងស្រុងជាមួយ iPhone 7/7Plus៕
ចុចអាន ៖ មតិជុំវិញការប្រើទូរសព្ទស៊ីមមួយ និងស៊ីមពីរ