តារាល្បី៥រូបដែលទទួលបានកាដូដ៏ភ្ញាក់ផ្អើលពីម្ចាស់ចិត្តក្នុងថ្ងៃទទួលសញ្ញាប័ត្រ
- 2016-11-18 05:03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បី៥រូបដែលទទួលបានកាដូដ៏ភ្ញាក់ផ្អើលពីម្ចាស់ចិត្តក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ចន្លោះមិនឃើញ
គេហទំព័រថៃមួយបានចងក្រងរូបភាពផ្អែមល្ហែមជាច្រើនសន្លឹករបស់គូស្នេហ៍តារាល្បីៗ ៥គូនៅថ្ងៃទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា។ ចង់ដឹងថា៥គូនោះមានតារាណាខ្លះ ទស្សនាខាងក្រោមនេះតែម្ដង៖
១. Bella Ranee និង Weir Sukollawat
នៅថ្ងៃទទួលសញ្ញាប័ត្រអនុបណ្ឌិតពីមហាវិទ្យាល័យ Thammasat របស់មិត្តស្រីខ្លួនកាលពីសប្ដាហ៍មុន តារាសម្ដែងប្រុស Weir Sukollawat បាននាំយកបាច់ផ្កាដ៏ធំមកជូនជាកាដូដោយមិនបានប្រាប់មុនឡើយ។ សកម្មភាពផ្អែមល្ហែមរបស់ពួកគេលើកនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និងគិតថាទីបំផុតអ្នកទាំងពីរបើកចំហពីទំនាក់ទំនងស្នេហាពិតប្រាកដហើយ ក្រោយពីលាក់ទុកជាយូរ។
២. Yaya Urassayaនិង Nadech Kugimiya
បន្ទាប់មកនេះគឺគូ Nadech និង Yaya ដែលបានបើកចំហទំនាក់ទំនងពីមិត្តល្អ ក្លាយជាដៃគូយល់ចិត្ត។ បើទោះជាថ្ងៃ Yaya ទទួលសញ្ញាប័ត្របរិញ្ញាបត្រ Nadech ជាប់រវល់មិនបានទៅអបអរសាទរដល់មហាវិទ្យាល័យ តែបន្ទាប់ពីនោះ តួឯកប្រុសប៉ុស្តិ៍លេខ៣បាននាំយកបាច់ផ្កាដ៏ធំដើម្បីអបអរមនុស្សពិសេសរបស់ខ្លួន។
៣. Esther Supreeleela និង Ken Phupoom
ក្រោយប្រកាសពីទំនាក់ទំនងស្នេហាហើយ គូស្នេហ៍ Ken និង Esther មិនសូវជាមានរូបគូឲ្យអ្នកគាំទ្របានឃើញឡើយ ប៉ុន្តែនៅថ្ងៃបញ្ចប់ការសិក្សារបស់ Esther តួឯកប្រុសរឿង "នាគី" បាននាំយកបាច់ផ្កាដ៏ធំមកជាកាដូ ថែមទាំងថតរូបផ្អែមល្ហែមជាច្រើនសន្លឹកបង្ហោះបង្អួតអ្នកគ្រប់គ្នា។
៤. New Wongsakorn និង Now Tisanart
បើទោះជាមានព័ត៌មានស្រឡាញ់គ្នាយូរហើយក្ដី ប៉ុន្តែតារាសម្ដែង New Wongsakorn និង Now Tisanart ហាក់មិនធ្លាប់បញ្ជាក់ឲ្យច្បាស់ពីទំនាក់ទំនងពិតប្រាកដរបស់ពួកគេឡើយ។ យ៉ាងណាក្ដីនៅថ្ងៃតារាស្រី Now ទទួលសញ្ញាប័ត្រ New ដែលជាមនុស្សពិសេសក៏បានយកបាច់ផ្កា និងប៉េងប៉ោងមក Surprise ថែមទាំងនៅកំដរមិត្តស្រីរបស់ខ្លួនពេញមួយថ្ងៃតែម្ដង។
៥. Mark Prin និង Kimberly
កាលពីចុងឆ្នាំ២០១៥កន្លងទៅ តារាសម្ដែង Mark Prin បានទទួលសញ្ញាប័ត្រក្រោយបញ្ចប់សិក្សាថ្នាក់បរិញ្ញាពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ជំនាញទីផ្សារ នៃសាកលវិទ្យាល័យ Rangsit។ ក្នុងថ្ងៃនោះដែរ Kimberly បានយកបាច់ផ្កាដ៏ធំមក Surprise មិត្តប្រុសរបស់ខ្លួន រួមទាំងថតរូបផ្អែមល្ហែមជាច្រើនជាមួយគ្នា ៕