Apple ​ដើរ​ចេញ​ពី​ជំនួញ​​​​ Router ស្ងាត់ៗ

  • 2016-11-22 03:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ឲ្យ​ដឹង​ថា​ Apple បាន​​រំសាយ​ចោល​សាខា​ផលិត​ Hardware មួយ​ដែល​ទទួល​ខុស​ត្រូវ​ផលិត​ផលិតផល​ AirPort Extreme, AirPort Express និង​ Time Capsule។

ការ​រំសាយ​ចោល​នេះ​ជា​សញ្ញា​ថា​ ក្រុមហ៊ុន​បាន​ដើរ​ចេញ​ដោយ​ស្ងាត់​ពី​ជំនួញ​ផលិត​ Router ប្រើ​តាម​ផ្ទះ​ ដោយ​សារ​មិន​អាច​ប្រកួត​ប្រជែង​នឹង​ដៃគូ​ខ្លាំងៗ​បាន​មាន​ដូច​ជា​ Google ជា​ដើម។ ប្រភព​ព័ត៌មាន​ខាង​លើ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​វិស្វករ​មួយ​ចំនួន​ដែល​ធ្វើ​ការ​​ខាង​ផលិត​ Router នេះ​​ត្រូវ​បាន​ប្ដូរ​ទៅ​កាន់​តំណែង​លើ​ការ​ផលិត​ Apple TV វិញ។

​ផលិតផល​ Router ​របស់​ Apple ​បាន​អាប់ដេត​ចុង​ក្រោយ​បង្អស់​នៅ​ឆ្នាំ​ ២០១៣ ហើយ​បច្ចុប្បន្ន​ផលិតផល​នេះ​នៅ​មាន​លក់​ដោយ​មាន​តម្លៃ​ចន្លោះ​ពី​ ៩៩ ដុល្លារ​ ទៅ​ ៣៩៩ ដុល្លារ៕​​​​​

ចុច​អាន៖​​​​​​ Galaxy S7/ S7 Edge​ ​ត្រៀម​ចេញ​ពណ៌​ខ្មៅ​រលោង​ ​នា​ខែ​ក្រោយ

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង