គម្រោងព្រែកជីកហ្វូណនតេជា សម្រេចកំណត់និយាមកា និងបោះបង្គោលព្រំដី ១០០%

  • 2025-07-25 05:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូបបញ្ចប់១០០% ក្រោមការដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ជំរុញការអនុវត្តគម្រោងព្រែកជីក ហ្វូណនតេជោ និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការបោះបង្គោលព្រំដី គម្រោងព្រែកជីកហ្វូណនតេជោ មានចំនួនសរុប ១ ៩២០ បង្គោល ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ជាផ្លូវនាវាចរណ៍ពីទន្លេមេគង្គ ទន្លេបាសាក់ រហូតដល់ច្រកសមុទ្រកម្ពុជា ខេត្តកែប។ គិតមកទល់ពេលនេះ ការពារកំណត់ព្រំដីគម្រោងព្រែកជីកហ្វូណនតេជោ សម្រេចការងារបាន ១០០% ហើយ រំពឹងអាចដំណើរការសាងសង់ឆាប់ៗ។

សូមបញ្ជាក់ថា គណៈកម្មាធិការពិសេស ជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានអនុវត្តដោយអន្តរក្រសួងរួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេចកិច្ចនិងហិរញ្ញវត្ថុ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រួមជាមួយឯកឧត្តមអភិបាលខេត្តទាំង ៤ ផងដែរ។

អត្ថបទ៖ Khong Phearum