Dream II ស៊េរីឆ្នាំ១៩៩៦ ទិញទុក ២០ ឆ្នាំ ឲ្យជាង ៦ពាន់ដុល្លារ មិនលក់
- 2016-11-27 08:12:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dream II ស៊េរីឆ្នាំ១៩៩៦ ទិញទុក ២០ ឆ្នាំ ឲ្យជាង ៦ពាន់ដុល្លារ មិនលក់
ចន្លោះមិនឃើញ
ម៉ូតូ Honda Dream II ស៊េរីឆ្នាំ១៩៩៦មួយគ្រឿង ត្រូវបានបុរសសញ្ជាតិវៀតណាមម្នាក់ ទិញចូលពីថៃ រយៈពេលជិត២០ឆ្នាំមកហើយ ប៉ុន្តែមិនមែនទិញដើម្បីជិះទេ ពោលគឺទិញដើម្បីតាំងទុក ហើយរហូតមកទល់ពេលនេះ មានគេឲ្យតម្លៃជាង ៦ពាន់ដុល្លារហើយ ប៉ុន្តែម្ចាស់ម៉ូតូនៅតែមិនព្រមលក់។
ម្ចាស់របស់ម៉ូតូ Honda Dream II នេះ រស់នៅទីក្រុង Hue ប្រទេសវៀតណាម និងបានទិញម៉ូតូនេះ តាំងពីទើបចេញ ប៉ុន្តែគ្រាន់តែទុកមើលប៉ុណ្ណោះ ដោយលោកគ្របទុកនិងថែទាំយ៉ាងស្អាត ខណៈដែលរហូតមកទល់ពេលនេះ រូបរាងម៉ូតូ និងគ្រឿងបន្លាស់របស់វា នៅថ្មីទាំងអស់ស្ទើរតែដូចដើម។ Dream II មានកម្លាំងម៉ាស៊ីន ៩៧CC។
បើតាមម្ចាស់ម៉ូតូ ដែលពុំបានបញ្ចេញឈ្មោះបានបញ្ជាក់ថា បច្ចុប្បន្នធ្លាប់មានគេឲ្យតម្លៃ ១៤០លានដុង (ជាង៦០០០ដុល្លារ) ហើយ ប៉ុន្តែលោកមិនលក់នោះទេ ព្រោះលោកស្រលាញ់វាខ្លាំង និងចង់ទុកជាវត្ថុអនុស្សាវរីយ៍៕