ពិត​ឬ Britney Spears មាន​មិត្ត​ប្រុស​ថ្មី​​ជា​​បុរស​សាច់​ដុំ​សង្ហា​រូប​នេះ​?

  • 2016-11-29 03:43:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជិនី​ចម្រៀង​ប៉ុប Britney Spears ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​របស់​ខ្លួន​ចំណងជើង​ថា “Slumber Party” ហើយ​ក្នុង​វីដេអូ​ចម្រៀង​នោះ​អ្នក​គាំទ្រ​បាន​ទាក់​ភ្នែក​បុរស​សង្ហា​ម្នាក់​ឈ្មោះ Sam Asghari ដែល​សម្ដែង​ក្នុង​បទ​នោះ។

រូប​ដែល​បង្ហោះ​នា​ពេល​ថ្មី​ៗ

យ៉ាងណាមិញ នា​ពេល​ថ្មី​ៗ​នេះ​សារព័ត៌មាន​បាន​ចុះផ្សាយ​ថា គេ​ជឿជាក់​ថា Britney និង Sam Asghari កំពុង​លួច​ទាក់ទង​គ្នា។ អ្វី​ដែល​ជា​ភស្តុតាង​​កាន់​តែ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ទៀត​នោះ Sam Asghari ដែល​ធ្លាប់​សម្ដែង​ក្នុង​បទ "Work From Home” របស់​ក្រុម​ចម្រៀង Fifth Harmony បាន​បង្ហោះ​រូប​ណាត់​ជួប​គ្នា​ជាមួយ Britney ​ពេល​ទៅ​ញ៉ាំ​អាហារ​ជប៉ុន​ តែ​ក្រោយ​មក​រូប​នោះ​ក៏​ត្រូវ​បាន​លុប​​ចោល​វិញ។

ទោះ​ជា​យ៉ាងណា តារា​ទាំង​ពីរ​មិន​ទាន់​ចេញ​មក​អះអាង​រឿង​នេះ​ឲ្យ​ប្រាកដ​នោះ​ទេ មាន​តែ​ចាំ​មើល​បន្ត​ទៀត​ថា ពួក​គេ​ពិត​ជា​មាន​ស្នេហា​ជាមួយ​គ្នា​ពិត​ប្រាកដ​ឬ​យ៉ាងណា៕ ​​​​​​​​​​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម