ប៊ី សុធារី ​ត្រៀម​អ្វី​ខ្លះ​ដើម្បី​ប្រកួត​ប​វរ​កញ្ញា​ឯក​ ​លើឆាក​អន្ត​រ​ជាតិ​​​

  • 2016-11-30 02:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​គ្រង​មកុដ​ជា​បវ​រ​កញ្ញា​ឯកកម្ពុជា​លេខ​១(Miss Cambodia 2016)សម្រាប់​​ឆ្នាំ​២០១៦​ កញ្ញា ប៊ី សុធារី បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​បវរ​កញ្ញា​ឯក ​នៅ​លើ​ឆាក​អន្តរ​ជាតិ​​សម្រាប់​ឆ្នាំ ២០១៧​ ។ កញ្ញា ប៊ី សុធារី ប្រាប់​មក​កាន់​ Sabay។

“សម្រាប់​នាង​ខ្ញុំ​ផ្ទាល់ គឺ​ក្រុម​ហ៊ុន​គាត់​បាន​ឲ្យ​ហាត់​ដើរ​នៅ​ក្នុង​ Office ហាត់​ឆ្លើយ​សំនួរ​ និង​រៀន​ពី​របៀប​តុប​តុប​តែង​ខ្លួន​ដើម្បីចូល​រួម​ក្នុង​កម្ម​វិធី​ ​រៀន​ភាសា​អង់​គ្លេស​បន្ថែម​ និង​ហាត់​រាំ​របាំ​ Special Talent ព្រោះ​អី​ក្នុង​កម្ម​វិធី​ប្រកួត​នីមួយ​ៗ​ត្រូវ​តែ​មាន​Special Talent បង​"។ ប៊ី សុធារី ថ្លែង​។

ប​វរ​កញ្ញាឯក​ ដែល​មាន​ស្រុក​កំណើត​មក​ពី​រាជ​ធានី​ភ្នំពេញ​បាន​បន្ថែម​ថា រូប​នាង​គ្មាន​អ្វី​ភ័យ​ខ្លាច​នោះ​ទេ​ក្នុង​ការ​ចេញ​ទៅ​ប្រ​កួត​ប​វរ​កញ្ញា​​នៅ​លើ​ឆាក​អន្ត​រ​ជាតិ​នា​ពេល​ខាង​មុខ​ ព្រោះ​នេះ​មិន​មែន​ជា​លើក​ទី​១​សម្រាប់​រូប​នាង​ឡើយ។ កន្លង​មក​នាង​ធ្លាប់​ទៅ​ចូល​រួម​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជា​តិ​ចំនួន​៤ លើក​មក​ហើយ​ មាន​​ប្រទេស​កូរ៉េ ថៃ និង​ហ្វីលីពីន​។

​ទស្សនា​វី​ដេអូ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​កញ្ញា ប៊ី សុធារី ជាមួយ​Sabay ខាង​ក្រោម​នេះ​៖

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី